ភ្នំពេញ៖ អាចនិយាយបានថា ប្រទេសកម្ពុជាមានបវរកញ្ញាចំនួន២រូបហើយ ដែលបានចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International។ ហើយបវរកញ្ញាទីដែលបានចូលរួមប្រកួតគឺ ឌី បញ្ញាវិមាលា ដោយនាងប្រកួតកាលពីឆ្នាំ២០២២ ចំណែកក្នុងឆ្នាំ២០២៣នេះ គឺ សុខ និដាណាត់ ផងដែរ។
ជាមួយគ្នានពដែរ បើនិយាយដល់កញ្ញា ឌី បញ្ញាវិមាលា នាងបានឈ្នះពាន Best In Swimsuit និងឈានដល់Top10 ហើយកញ្ញា សុខ និដាណាត់ នាងទើបតែបញ្ចប់ការប្រកួតដែលនាងអាចមានឱកាសជាប់ដល់Top5 ជាពិសេសនោះនាងទទួលបានតំណែងលំដាប់រងទី២ ក្នុងកម្មវិធី Miss Teen Internationalទៀតផង។
គួរបញ្ជាក់ផងដែរថា កញ្ញា ឌី បញ្ញាវិមលា និងកញ្ញា សុខ និដាណាត់ សុទ្ធសឹងជាយុវតីវ័យក្មេង ប៉ុន្តែពោរពេញដោយភាពក្លាហាន ជឿជាក់ រួមទាំងមានចំណេះដឹង និងរូបសម្រស់ស្រស់ស្អាត លេចធ្លោដូចគ្នា។ លើសពីនេះទៅទៀត បវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាទាំងពីររូបនេះ បានធ្វើឲ្យមហាជនជាច្រើនកំពុងមានបោទកភាព ដែលមានយុវតីឆ្នើមដូច្នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]