រាជធានីភ្នំពេញ៖ សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ មានក្តីសោមន្សរីករាយដែលបានរៀបចំបទពិសោធន៍ថ្មីប្រណីតជូនអតិថិជនគឺ ឈុតអាហារសម្រន់ពេលរសៀល ដែលមានការអញ្ជើញចូលរួមពីបុគ្គលឆ្នើមប្រលូកក្នុងវិស័យច្នៃម៉ូដសម្លៀកបំពាក់ លោក អេរិក រេស៊ីណា ដែលលោកមានទេព្យកុសល្យខ្ពស់ក្នុងការច្នៃប្រឌិតការមិចពណ៌សម្លៀកបំពាក់ប្រកបដោយភាពរស់រវើក និងការតុបតែងបែបទំនើបទាន់សម័យ។ លោក អេរិក បានសិក្សាស្រាវជ្រាវយ៉ាងលម្អិតពីអ្នកដែលមានឥទិ្ធពលម៉ាដាហ្គាស្ការ តាមបណ្តាប្រទេសប៉ែកអឺរ៉ុប និងវប្បធម៌អាស៊ីរួមបញ្ចូលគ្នា។
កិច្ចសហការរវាងសណ្ឋាគារ ហៃយ៉ាត់ ជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បី លោក អេរិក រេស៊ីណា ក្នុងគោលបំណងបង្កើនភាពទាក់ទាញ ភាពស៊ីវីល័យរបស់មនុស្សតាមសម័យកាលនីមួយៗ និងការការច្នៃប្រឌិតអាហារសម្រន់តាមពណ៌ហ្វេស្សិនដ៏ស្រស់ស្អាត ទាំងរសជាតិនិងសោភ័ណ្ឌភាព។
សូមអញ្ជើញទទួលយកបទពិសោធន៍ឈុតអាហារសម្រន់ពេលរសៀល និងទស្សនាខូលិហ្សិនដ៏ប្រណិតនេះ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ចូលរួមទស្សនាដោយសេរី ការតាំងបង្ហាញម៉ូដសម្លៀកបំពាក់ចាប់ពីម៉ោង 11ព្រឹក ដល់ម៉ោង 6ល្ងាច។ អាហារសម្រន់ពេលរសៀល ចាប់ពីម៉ោង 2:30 រសៀល ដល់ 5ល្ងាច ទីតាំងជាន់ផ្ទាល់ដីបន្ទាប់ពីភោជនីយដ្ឋាន ម៉ាឃីតកាហ្វេ និងឡោញ។
ទំនាក់ទំនងព័ត៌មានបន្ថែម៖ +855 23 600 1234 ឬចូលទៅកាន់ហ្វេប៊ុកផេក៖ facebook.com/hyattregencyphnompenh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]