បរទេស៖ បន្ទាប់ពីហេតុការបាត់ខ្លួនកូននាវាជ្រមុជទឹកឈ្មោះ Titan តាំងពីថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២៣ កន្លងមក មកដល់នៅថ្ងៃនេះសាច់ញាតិរបស់មហាសេដ្ឋីប៉ាគីស្ថាន គឺអ្នកស្រី Azmeh Dawood ដែលត្រូវជាបងស្រីរបស់លោក Shahzada Dawood បានបង្ហើបថា យុវជន Suleman Dawood អាយុ ១៩ ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់លោក Shahzada Dawood បានត្អូញត្អែរថា គាត់មានការខ្លាចគាត់យ៉ាងខ្លាំង និងមិនចង់ទៅកម្សាន្តលើកូនកប៉ាល់ Titan នេះទេ។
ប៉ុន្តែរូបគេក៏ត្រូវសម្រេចចិត្តជូនដំណើរឪពុកទៅ ព្រោះនៅថ្ងៃទី ១៨ នេះ ជាទិវាបុណ្យឪពុក ពោលគឺគេចង់ឃើញឪពុករបស់ខ្លួនមានសេចក្តីសុខ និងបំពេញបំណងប្រាថ្នារបស់គាត់ ដែលចង់ឃើញសាកសពកប៉ាល់ Titanic ដែលនៅជម្រៅប្រមាណជា 4000 ម៉ែត្រ ក្រោមមហាសមុទ្រអាត្លង់ទិក។ នេះជាការរៀបរាប់ឱ្យដឹងរបស់អ្នកស្រី Azmeh Dawood តាមទូរស័ព្ទដៃ ជាមួយក្រុមសារព័ត៌មាន NBC News នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកថា កូននាវា Titan បានធ្វើដំណើរចុះពីនាវាធំចតនៅលើឆ្នេរសមុទ្រ Newfoundland ប្រទេសកាណាដា នាប្រមាណវេលាម៉ោង ៨ព្រឹកថ្ងៃទី ១៨ មិថុនា ហើយបាត់ការទាក់ទងទាំងស្រុងបន្ទាប់ពីធ្វើដំណើរបានរយៈពេល ១ម៉ោង ៤៥ នាទី។ ហើយអ្នកស្រាវជា្រវក៏បានដាក់ការសន្មតថា កូននាវា Titan អាចនឹងផ្ទុះតាំងពីថ្ងៃទី ១៨ មិថុនា មកម្ល៉េះ បើផ្អែកតាមការវិនិច្ឆ័យលើបំណែក និងកំទេចកំទីរបស់កូននាវាដែលគេបានរកឃើញនាថ្ងៃនេះ។
អ្នកស្រី Azmeh Dawood បងស្រីរបស់អ្នកជំនួញប៉ាគីស្ថានលោក Shahzada Dawood ក៏បានរៀបរាប់ទាំងទឹកភ្នែកប្រាប់សារព័ត៌មាន NBC News បន្ថែមយ៉ាងក្តុកក្តួលដូច្នេះថា៖
សម្រាប់ព័ត៌មាន Update យ៉ាងណានោះ ក្រុមការងារខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]