ភ្នំពេញ៖ កន្លងមកប្រិយមិត្តដែលនិយមតានដានរឿងភាគខ្មែរ ច្បាស់ណាស់នឹងស្គាល់តារាសម្ដែងប្រុសរូបសង្ហាលោក ជា សុវណ្ណរាហ៍។ ពិតណាស់ តារាសម្ដែងប្រុសរូបនេះ ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជនច្រើនកុះករតែម្ដង។ 

មួយវិញទៀត គេដឹងទៀតថាលោក ជា សុវណ្ណរាហ៍ ធ្លាប់បានដកឃ្លាពីការងារសិល្បៈមួយរយៈធំ ទើបតែឈានជើងចូលសិល្បៈវិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ហើយក្រោយងាកមកចាប់អាជីពជាតារាសម្ដែងជាថ្មីម្ដងទៀត តារារូបនេះនៅតែមានហ្វេនគាំទ្រ និងទទួលបានការងារច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះលោក ជា សុវណ្ណរាហ៍ បានធ្វើឲ្យមហាជនមានការព្រួយបារម្ភជំនួសគ្រប់គ្នា ខណៈរូបលោកបានបង្ហោះរូបភាពរថយន្តខ្លួន ត្រូវបានជនមិនស្គាល់មុខ វាយកញ្ចប់ឡានខ្លួន ហើយថែមទាំងលួចរបស់របរជាច្រើនទៀតផង។ មិនតែប៉ុណ្ណោះ តារារូបនេះបាននិយាយបានបន្ថែមថា «យប់មិញជិតគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះចតឡានចោលគេវាយកញ្ចក់យកអ៊ីវ៉ាន់ក្នុងឡាន សុំស្រោចទឹកឲ្យអស់គ្រោះចង្រៃហើយ»៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ជា សុវណ្ណរាហ៍ 
លោក ជា សុវណ្ណរាហ៍ 
លោក ជា សុវណ្ណរាហ៍ 
លោក ជា សុវណ្ណរាហ៍ 
ឡានរបស់ លោក ជា សុវណ្ណរាហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]