ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិ២០២៣។ ពិតណាស់ ទោះបីប្រទេសកម្ពុជា ជាម្ចាស់ផ្ទះការរៀបចំកម្មវិធី Miss Teen International 2023 ប៉ុន្តែកម្ពុជាពិតជាបានរៀបចំយ៉ាងល្អឥតខ្ចោះតែម្ដង។
លើសពីនេះទៅទៀត ពីក្រុមហ៊ុន មេឌាឡូដ រួមទាំងក្រុមហ៊ុន Dream Team ពិតជាបានសហាការណ៍រៀបចំកម្មវិធីលំដាប់អន្តរជាតិមួយនេះយ៉ាងល្អ។ មួយវិញទៀត គេបានឃើញនិងឮពីការសរសើររបស់មហាជនជាច្រើន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ប៉ុន្តែរៀបចំឡើងមិនចាញ់បណ្ដាប្រទេសផ្សេងៗយ៉ាងដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ទន្ទឹមនឹងកម្មវិធីដំណើរការបានយ៉ាងរលូន ហើយល្អដូច្នេះ ក៏ដោយសារមានម្ចាស់ឧបត្ថម្ភជាច្រើន បានចូលរួមសហការណ៍។ ពីក្រុមហ៊ុន មេឌាឡូដ រួមទាំងក្រុមហ៊ុន Dream Team ពិតជាអរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការឧបត្ដម្ភជួយជ្រុមជ្រែងកម្មវិធីទាំងមូល។ ក្នុងនោះដែរ ម្ចាស់ឧបត្ថភម្ភក្នុងកម្មវិធី Miss Teen Internatiuonal 2023 មានដូចជា ក្រុមហ៊ុន Oppo, App L192, សណ្ឋាគារ FairField By Marriott, Papa John, The Rana, សាប៊ូ ក្លិន, ក្រុមហ៊ុនភេសជ្ជៈ Exprez, ក្រុមហ៊ុនភេសជ្ជៈ ICY Cool, ក្រុមហ៊ុនភេសជ្ជៈIZE, ក្រុមហ៊ុនវីរៈប៊ុនថាំ, True ID និង Nano Sound៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]