ភ្នំពេញ៖ ពី “អាកោរត្នោត” ទៅ “នំបុ័ងត្នោត” ដាក់ចែកចាយក្នុងហាង 7-Eleven បន្ថែមតម្លៃផលិតផលកសិកម្ម ចែករំលែកឱកាសដើម្បីបង្កើនគុណភាពជីវិត និងជាមោទនភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយមិនចង់ឃើញដើមត្នោត ដែលប្រៀបបានទៅនឹងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាបាត់បង់ លោក ប៊ុន វ៊ុធឌីកា មានអាយុ ៤៣ឆ្នាំ បានគិតឆ្នៃយកផ្លែត្នោតមកធ្វើជាគ្រឿងផ្សំរបស់នំសម័យថ្មី។ ពីនំដែលគេស្គាល់ថាជា “អាកោរត្នោត” ឲ្យក្លាយទៅជា “នំបុ័ងត្នោត” ជម្រើសថ្មីមួយទៀតសម្រាប់អតិថិជនដើម្បី ឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ។
ដើមកំណើតនៃអាជីវកម្ម “ហាងនំបុ័ងគ្រីសប៊ែន” គឺត្រូវបានបើកដំណើរការតាំងពីឆ្នាំ 2021 បន្ទាប់មកបានទទួលជោគជ័យម្តងទៀត ដោយនាំយកផលិតផល “គ្រីសប៊ែន” (Chrizt Ben) ចូលដាក់លក់នៅហាងដែលកំពុងពេញនិយម ហាង 7-Eleven គ្រប់សាខាក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ន “ហាងនំបុ័ងគ្រីសប៊ែន” មានសរុបទាំងអស់៤សាខា ក្នុងនោះមានដូចជា សាខាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, សាខា The Green Community Mall, សាខា CG Mall និងសាខា ឧដ្ដុង កំពង់ឆ្នាំង។
ផលិតផលរបស់ គ្រីសប៊ែន ដែលមានដាក់លក់នៅក្នុងហាង 7-Eleven មានជាច្រើនមុខឲ្យជ្រើសរើសដូចជា នំបុ័ងត្នោត នំបុ័ងខ្មៅ នំបុ័ងត្នោតបាក់យ៉ុង នំបុ័ងត្នោតស្នូលសូកូឡា នំបុ័ងស្នូលតយ ជាដើម។ ចំណុចពិសេសរបស់គ្រីសប៊ែន គឺការផលិតថ្មីៗ ប្រើវត្ថុធាតុដើមដែលមានគុណភាព ស្អាត មានអនាម័យ និងសុវត្ថិភាពខ្ពស់តាំងពីដំណាក់កាល់ផលិត ការវេចខ្ចប់ រហូតដល់ការដឹកជញ្ជូន ជាពិសេសគឺផ្លែត្នោតដែលនាំពីខេត្តកំពង់ស្ពឺ។
7-Eleven បានចូលមកបម្រើសេវាកម្មនៅប្រទេសកម្ពុជាតាំងពីខែសីហា ឆ្នាំ2021 ហើយប្ដេជ្ញាជំរុញសេដ្ឋកិច្ច និងរីកចម្រើនជាមួយសង្គមកម្ពុជា។ សម្រាប់ប្រជាជនកម្ពុជា យើងត្រៀមខ្លួនចែករំលែកឱកាសជាមួយគ្រប់គ្នាតាមតម្លៃនៃ "អត្ថប្រយោជន៍ 3" និងបាវចនារបស់អង្គភាពគឺ "Giving and Sharing"៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]