ភ្នំពេញ៖ ការប្រកួត គុនខ្មែរអលស្តា នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី២៤ មិថុនា នេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើននៅទីក្រុងប៉ារីស មានការភ្ញាក់ផ្អើលជាខ្លាំងនឹងក្បាច់គុនប្រដាល់គុនខ្មែរ ហើយស្គាល់គុនខ្មែរកាន់តែច្បាស់ហើយពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់កីឡាករគុនខ្មែរ ដែលបានទៅប្រកួតគុនខ្មែរដល់ទឹកដីអឺរ៉ុប មានចំនួន៤រូប ហើយបានទទួលជ័យជំនេះយ៉ាងធំធេងឈ្នះកីឡាករអឺរ៉ុប៣រូប ដោយកីឡាករអឺរ៉ុបសន្លប់២រូប ក្នុងទឹកទី២ ហើយមួយរូបទៀតឈ្នះដោយពិន្ទុ។ កីឡាករគុនខ្មែរ ដែលទទួលជ័យជំនេះមាន កីឡាករ អេលិត សាន់ អេលីត សម្ភស្ស និងកីឡាករ ពេជ្រ សម្បត្តិ ចំណែកឯកីឡាករ មឿន សុខហ៊ុច ចាញ់ពិន្ទុកកីឡាករបារាំង។

គុនខ្មែរពិតជាថ្កើនថ្កានហើយពេលនេះ ព្រោះតែនៅពីក្រោយជ័យជំនេះដ៏មហាសាលនេះមានក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានផ្ដល់ជារង្វាន់លើកទឹកដល់កីឡាករគុនខ្មែរយើងម្នាក់ៗឲ្យមានទឹកចិត្តចង់ឈ្នះ និងមានកម្លាំងចិត្តនាំយកគុនខ្មែរយើងឲ្យពិភពលោកបានស្គាល់ថាគុនខ្មែរខ្លាំប៉ុនណា។ ក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានផ្ដល់ជារង្វាន់ម៉ូតូថ្មីម្នាក់១គ្រឿង ដល់កីឡាករគុនខ្មែរដែលឈ្នះ ហើយបានបន្ថែមទឹកប្រាក់ម្នាក់ ១លានរៀលទៀតផង។​ រីឯកីឡាករ មឿន សុខហ៊ុច ក៏ក្រុមហ៊ុនចិត្តធម៌ ប៊ូសស្ត្រង លើកទឹកចិត្តនូវម៉ូតូថ្មី១គ្រឿងដែរ។

នេះគឺជាការជួយលើកស្ទួយវិស័យគុនខ្មែរដ៏ធំធេងណាស់ពីសំណាក់ក្រុមហ៊ុនចិត្តធម៌ ប៊ូសស្ត្រង។ ស្រលាញ់គុនខ្មែរញ៉ាំប៊ូសស្ត្រង គុនខ្មែរពេញខ្លាំង ប៊ូសស្ត្រងពេញឆ្ងាញ់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]