ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា «The Voice Cambodia» បានដើរមកដល់រដូវកាលទី3 ហើយ។

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានតារាសម្តែង និងបង្ហាញម៉ូតដ៏ល្បី កញ្ញា ព្រះកាយច័ន្ទ បានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី3នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខនារី ព្រះកាយច័ន្ទ បានមកចូលរួមប្រកួតតែគួរឲ្យសោកស្តាយ គឺមិនបានការគោះប៊ូតុងពីខូចស៍ណាមួយឡើយ។

ទោះជាលទ្ធផលចុងក្រោយបេក្ខនារីម្នាក់នេះមិនបានជោគជ័យតែ ព្រះកាយច័ន្ទ នៅតែមានស្នាមញញឹម និងបញ្ជាក់យ៉ាងច្បាស់ៗថា នាងមកនេះដើម្បីសម្រេចក្តីបំណងលោកឪពុក ដែលតែងចង់ឲ្យនាងប្រឡង ហើយពេលនេះនាងបានបំពេញបំណងលោកហើយ ទោះលោកមិនបាននៅឃើញក្តី។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]