ភ្នំពេញ៖ ដោយមានប្រធានបទបំផុសឡើងពីភាពស្រស់ស្រាយនៃរដូវកាលនេះ និងការផ្សងព្រេងក្នុងរដូវ summer ខូលិកសិនថ្មីរបស់ CHARLES & KEITH ឈ្មោះ Summer’s Calling នាំមកនូវមនោសញ្ចេតនាសម្រាប់ថ្ងៃវិសមកាលក្រោមពន្លឺព្រះអាទិត្យ និងស្មារតីលំហែកាយ។

ដោយមានរបស់ដ៏ចាំបាច់សម្រាប់អាកាសធាតុក្តៅ ដែលមានការលំអរជាមួយពណ៌ស្រាលៗដ៏ស្រស់ស្អាត និងផ្ទៃសាច់ក្រណាត់បែប raffia ផលិតផលចំបងរបស់ខូលិកសិននេះ នាំមកនូវម៉ូតកាបូប Charlot ថ្មី ដែលបានកែច្នៃបន្ថែមជាមួយនឹងខ្សែច្រវ៉ាក់ រួមជាមួយនឹងស្បែកជើងក្រវ៉ាត់កែងជាប់ ដែលមានរូបរាងបែបដំណើរកំសាន្តតាមកោះ។ ផលិតផលចំបងទាំងពីរនេះ គឺជាគ្រឿងផ្សំដ៏ចាំបាច់សម្រាប់ដំណើរកំសាន្តសប្បាយៗតាមរីសត។

ស្វែងយល់បន្ថែមពីខូលិកសិន Summer's Calling និងការដាក់បង្ហាញរបស់ប្រធានបទនេះ៖
- បំពេញដោយកៅអីមាត់សមុទ្រ និងស្មៅ pampas
- នៅហាង CHARLES & KEITH
ក្នុងផ្សារទំនើប អ៉ីអនម៉ល មានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣
ខែមិថុនា ឆ្នាំ២០២៣។


ទីតាំងរបស់ហាង និងម៉ោងដំណើរការ៖
CHARLES & KEITH ផ្សារទំនើប អ៉ីអនម៉ល មានជ័យ
ទីតាំងហាងលេខ G012 ជាន់ផ្ទាល់ដី ផ្សារទំនើប អ៉ីអនម៉ល មានជ័យ
Tel: +85593 435 777
ម៉ោងដំណើរការ៖ ម៉ោង ៩ព្រឹក - ១០យប់ (ប្រចាំថ្ងៃ)
ទំនាក់ទំនងផ្សព្វផ្សាយ៖
CHARLES & KEITH Global Press Office
លេខទូរស័ព្ទ៖ +65 6590 7700
អ៉ីមែល៖ [email protected]
ទៅកាន់ Editors៖
ស្វែងរកខូលិកសិននេះតាម៖ Dropbox.
អំពី CHARLES & KEITH
CHARLES & KEITH គឺជាម៉ាកយីហោសម្លៀកបំពាក់ ដែលមាននូវសម្លៀកបំពាក់ទាន់សម័យ មានការទទួលស្គាល់ចំពោះគ្រឿងសម្លៀកបំពាក់ដែលមានរចនាបែបបច្ចុប្បន្នភាព។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដោយសហគ្រិន២រូប លោក Charles Wong និងលោក Keith Wong ក្នុងបំណងបំផុសឡើងភាពសប្បាយរីករាយ និងលើកទំនុកចិត្តផ្ទាល់ខ្លួនសម្រាប់ស្ត្រីសម័យថ្មី តាមការផ្តល់នូវរចនាម៉ូដស្បែកជើងដែលមានលក្ខណៈងាយស្រួលពាក់ និងទាក់ទាញចំពោះនិន្នាការសង្គម។ ម៉ាកយីហោនេះត្រូវបានវិវត្តមកផ្តល់នូវ ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការគ្រប់ប្រភេទ។
តាមការបោះយុថ្កាដោយគោលតម្លៃចំនួនបួនរបស់ម៉ាកយីហោ (ពិសោធន៍ ទាក់ទាញ តម្រៀប និងទាន់សម័យ) CHARLES & KEITH មានគោលបំណងអបអរសាទរនិងលើកទឹកចិត្តស្ត្រីរៀងរាល់ថ្ងៃ។ ដោយមានទីតាំងជាង ៦០០កន្លែង នៅក្នុងបណ្តាញរបស់ពួកគេ CHARLESKEITH.COM បានពង្រីកខ្លួនក្នុងសហរដ្ឋអាមេរិក ទ្វីបអាស៊ីប៉ាស៊ីហ្វិក និងទ្វីបអឺរ៉ុប។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]