ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី ២៤ ខែមិថុនា ឆ្នាំ២០២៣ សប្តាហ៍មុន កម្មវិធីប្រកួត Miss Teen International 2023 បានប្រព្រឹត្តិទៅយ៉ាងរលូនក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ជាទីបំផុតរបស់ក្រុមហ៊ុន មេឌាឡូត ខេមបូឌា ខូអិលធីឌី ដែលបានធ្វើជាម្ចាស់ផ្ទះលើកដំបូង។
បន្ទាប់ពីបញ្ចប់ការប្រកួត មហាជនទូទាំងប្រទេសសពិតជាចូលរួមអបអរសាទរយ៉ាងខ្លាំង ទៅដល់បវរកញ្ញាប្រចាំប្រទេសកម្ពុជាយើង គឺកញ្ញា សុខ និដាណាត់ ជា Miss Teen International Cambodia 2022 ដែលបានទទួលចំណាត់ថ្នាក់ 2nd Runner up ក្នុងការប្រកួត Miss Teen International 2023 នៅផ្សារទំនើប អ៉ីអន២ កាលពីពេលកន្លងទៅនេះ។
ទន្ទឹមនឹងនេះ យើងពិតជាមានមោទនភាពណាស់ដែលផលិតផលរបស់ខ្មែរយើងគឺ «ក្លិន» ក៏បានចូលរួមក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីផងដែរ នៅក្នុងការប្រកួតបវរកញ្ញាអន្តរជាតិដ៏ល្បីល្បាញមួយនេះ។
ហើយដើម្បីជាការលើកស្ទួយទៅដល់ផលិតផលជាតិខ្មែរ និងក៏ដូចជាការលើកទឹកចិត្តទៅដល់ក្រុមបវរកញ្ញា ដែលបានធ្វើដំណើរមកចូលរួមប្រកួតនៅក្នុងប្រទេសកម្ពុជារបស់យើង «ក្លិន» ក៏បានផ្តល់ជាកាដូដល់បវរកញ្ញា Top 3 ទុកជាអនុស្សាវរីយ៍ផងដែរនូវផលិតផលគុណភាពស្តង់ដារអន្តរជាតិរបស់ខ្លួនចំនួន២មុខ គឺសាប៊ូកក់សក់ក្លិន និងទឹកអនាម័យស្ត្រីក្លិន។
គួរឱ្យដឹងផងដែរថា KLEN ជាផលិតផលក្នុងស្រុកដែលមានតម្លៃសមរម្យ សក័្តសមនឹងគុណភាព និងអត្ថប្រយោជន៍ដែលទទួលបាន។ ជាពិសេសនោះគឺ កញ្ញា សុខ និដាណាត់ ជា Miss Teen International Cambodia 2022 ក៏ជាទូតសុច្ឆន្ទៈរបស់ទឹកអនាម័យស្រ្តីក្លិន កាលពីពេលថ្មីនេះផងដែរ។
បើនិយាយពីសមត្ថភាពវិញ បវរកញ្ញាយុវវ័យកម្ពុជា កញ្ញា សុខ និដាណាត់ នាងគឺជានារីម្នាក់ ដែលមានទាំងសមត្ថភាព និងទេពកោសល្យ ព្រមជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយ ហើយនាងក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ។ ហើយបន្ទាប់ពីបានគ្រងតំណែងជា Miss Teen International Cambodia 2022 គេសង្កេតឃើញថា បវរកញ្ញារូបនេះបានហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមធ្វើអ្វីថ្មីៗជាច្រើន សម្រាប់បម្រើអារម្មណ៍របស់ទស្សនិកជន និងអ្នកគាំទ្ររបស់នាងនាពេលខាងមុខនេះ។
KLEN ជាភាពស្រស់ស្អាតរបស់អ្នក!! មោទនភាពជាខ្មែរ មោទនភាពជាមួយសាប៊ូក្លិន!!
អំពី ក្លិន (KLEN)
KLEN គឺជាម៉ាកយីហោមួយ ដែលស្ថិតនៅក្រោមក្រុមហ៊ុននៅក្នុងស្រុក គឺក្រុមហ៊ុន Khmer Household & Healthcare Co., Ltd។ ក្លិន (KLEN) មានផលិតផលជាច្រើនប្រភេទដូចជា ទឹកអនាម័យស្រី្ត សាប៊ូកក់សក់បុរស-នារី សាប៊ូបោកខោអាវ និងសាប៊ូលាងដៃផងដែរ។ គ្រប់ផលិតផលរបស់ក្លិន (KLEN) ផ្សំឡើងពីវត្ថុធាតុដើម រូបមន្ត និងអ្នកជំនាញមកពីប្រទេសកូរ៉េ។ បច្ចុប្បន្ន ក្លិន (KLEN) បានជាប់ចំណាត់ថ្នាក់លេខ១ ជាផលិតផលដែលមានការប្រើប្រាស់ពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជា នោះក៏ព្រោះតែក្លិនផ្តោតលើគុណភាព និងសុវត្ថិភាពជាចំបង។ សព្វថ្ងៃ ក្លិន (KLEN) បានចរាចរណ៍ផលិតផលរបស់ខ្លួនលក់នៅលើទីផ្សារប្រមាណជា ៣៥០០ កន្លែង នៅទូទាំង ២៥ ខេត្តក្រុង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]