ភ្នំពេញ៖ ក្នុងចំណោមមន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដែលបំពាក់គ្រឿងបរិក្ខាពេទ្យទំនើបៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានគេទទួលស្គាល់ថា ជាមន្ទីរពេទ្យធំមួយ ដែលមានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈស្តង់ដារ អនាម័យ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានគិតគូរល្អិតល្អន់នូវតម្លៃដ៏សមរម្យរបស់ខ្លួន ដើម្បីឲ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។
ដោយក្នុងនោះតម្លៃ៖
១) ការពិនិត្យសុខភាពទូទៅត្រឹមតែ ១២០ ដុល្លារ៖
អតិថិជននឹងទទួលបានការពិនិត្យរហូតដល់ ១៤មុខងារ សម្រាប់កញ្ចប់ស្តង់ដារ
ដោយជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស
មានបទពិសោធន៍រហូតដល់ ២០ឆ្នាំឯណោះ។
២) កញ្ចប់សម្រាលដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ ដុល្លារ៖
អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាព ដែលក្នុងមួយ ករណីៗ មានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។
ដើម្បីពង្រីកវិសាលភាពនៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៉ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀនសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។
ទន្ទឹមនឹងនេះ ម៉ាស៉ីនរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេស ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់ ២០ឆ្នាំឯណោះ ហើយការបកប្រែលទ្ធផលថត គឺធ្វើនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី។
កាន់តែពិសេសផងដែរ ដើម្បីអបអរសាទរនៃការបើកដំណើរការ មន្ទីរពេទ្យអន្តជាតិ អរៀនដា មានការផ្តល់ជូនពិសេស ដល់ប្រជាជនទូទាំងប្រទេសកម្ពុជា លើសេវាកម្មពិនិត្យសុខភាពទូទៅទៀតផង! ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់ ២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ។
ការផ្តល់ជូននេះសម្រាប់លោកអ្នក ដែលអញ្ចើញមកកក់កញ្ចប់ពិនិត្យសុខភាពទូទៅ ចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣ តែប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]