ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា កញ្ញា លីវ ជីលី ធ្លាប់ជាបវរកញ្ញា Miss Grand Cambodia 2020។ ហើយថ្មីៗនេះនាងទើបតែគ្រងតំណែង Miss Supranational Cambodia ២០២៣ផងដែរ។
លើសពីនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា លីវ ជីលី ទើបតែចេញដំណើរទៅកាន់ប្រទេស ប៉ូឡូញ ដើម្បីចេញទៅប្តកួតក្នុងកម្មវិធី Miss Supranational Internationalផងដែរ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីបវរកញ្ញារូបនេះចេញទៅប្រកួត មានអ្នកគាំទ្រជាច្រើន បានជូនពរនាងគ្រប់ៗគ្នាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយវិញទៀត បន្ទាប់ពីបានចូលរួមជាមួយកម្មវិធី គេសង្កេតឃើញថាកញ្ញា លីវ ជីលី នាងពិតជាបានរៀបចំខ្លួនយ៉ាងលេចធ្លោ ស្រស់ស្អាតគ្រប់ពេលតែម្ដង។ ហើយអ្វីដែលនាងរឹតតែឲ្យមហាជន រួមទាំងហ្វេនចាប់អារម្មណ៍ខ្លាំងទៀតនោះ នាងបានស្លៀកជាមួយឈុតពណ៌លឿង និងមានម៉ូតយកលេខខ្មែរ ១ ២ ៣ ៤ ៥ច្នៃលើឈុតមួយនោះទៀតផង។ ហើយឈុតនេះត្រូវបានហ្វេនជាច្រើន សរសើរទៅកាន់អ្នកច្នៃម៉ូតសម្លៀកនោះគ្រប់ៗគ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]