អាមេរិក៖ សោកនាដកម្មផ្ទុះនាវាមុជទឹក Titan ដែលបានដឹកអ្នកដំណើរ ៥ នាក់ ចុះទៅទស្សនាការខ្មោចកប៉ាល់ Titanic នៅក្រោមបាតមហាសមុទ្រអាត្លង់ទិកខាងជើងជំរៅជិត៤ពាន់ម៉ែត្រ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ នៅតែជាដក់ជាប់ក្នុងអារម្មណ៍របស់មហាជនស្ទើតែពេញពិភពលោក ដែលមិនទាន់អាចបំភ្លេចបាននៅឡើយ។
ជាក់ស្តែងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ គេហទំព័រព័ត៌មាន CNN បានរាយការណ៍ថា មន្ត្រីឆ្មាំសមុទ្រអាមេរិកបានរកឃើញដុំសាច់នៅជាប់នឹងបំណែកកូននាវាមុជទឹក Titan ដែលគេជឿជាក់ថា ជាសាច់សាកសពមនុស្ស។
មកដល់ពេលនេះឆ្មាំសមុទ្របានប្រាប់ឱ្យដឹងថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្ដមកពីសហរដ្ឋអាមេរិក នឹងវិភាគបំណែកដែលបានរកឃើញនេះ ដើម្បីឱ្យដឹងថា តើវាជាសាច់សពមនុស្ស ឬអត់ ហើយបើពិតមែន តើវាជាដុំសាច់របស់ជនរងគ្រោះមួយរូបណា?
គណៈកម្មាធិការស៊ើបអង្កេតដែនសមុទ្រក៏បានបន្ថែមឱ្យដឹងដែរថា ភស្តុតាងដែលបានរកឃើញថ្មីនេះ នឹងជួយអ្នកស៊ើបអង្កេតទាំងក្នុងស្រុក និងមកពីអន្តរជាតិជាច្រើន ពិតជាអាចបំបែកសំណុំរឿងនៃការស្លាប់ដ៏រន្ធត់របស់មហាសេដ្ឋីទាំង ៥ នាក់នេះ កាន់តែច្បាស់ និងកាន់តែលឿនជាងមុនផងដែរ។
គួរឱ្យដឹងផងដែរថា បំណែករបស់កូនកប៉ាល់ Titan ត្រូវបានស្រង់ចេញពីទឹកដោយយានស្ទូច Horizon Arctic របស់ប្រទេសកាណាដា នៅកំពង់ផែ St. John's រដ្ឋ Newfoundland កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះ ហើយ បំណែកនីមួយៗរបស់ Titan នឹងក្លាយជាភស្តុតាងដ៏សំខាន់ ដែលជំនួយទៅដល់ការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការផ្ទុះរបស់នាវាមុជទឹកមួយនេះ៕
សម្រាប់ព័ត៌មានថ្មីៗដែលបានកើតឡើង ក្រុមការងារខ្មែរឡូតនឹងធ្វើការ update ជាបន្តបន្ទាប់ទៀត!!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]