មុនតែងកើតឡើងនៅពេលដែលយើងឈានដល់អាយុពេញវ័យ ប៉ុន្តែបញ្ហាស្បែកមួយនេះក៏អាចជាសញ្ញាបង្ហាញពីសុខភាពពោះវៀនខ្សោយដូចគ្នា។ នៅពេលដែលអតិសុខុមប្រាណក្នុងពោះវៀនមិនល្អ នោះនឹងបំផ្លាញរបាំងការពារស្បែក ដែលបង្កឲ្យកើតមានបញ្ហាស្បែកផ្សេងៗ តួយ៉ាង ដូចជាការញ៉ាំគ្រឿងស្រវឹង ថ្នាំ ឬរបបអាហារដែលមានជាតិសរសៃតិច និងជាតិស្ករខ្ពស់ គឺសុទ្ធតែអាចធ្វើឲ្យរលាកពោះវៀន ជាហេតុនាំឲ្យយើងរលាកស្បែកកាន់តែធ្ងន់ធ្ងរ។
បញ្ហាស្បែកដែលបង្ហាញថាសុខភាពពោះវៀនខ្សោយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ត្រអក
អតុល្យភាពអតិសុខុមប្រាណនៅក្នុងពោះវៀនអាចបង្កជាបញ្ហាស្បែកជាច្រើន រួមទាំងត្រអក ដែលជាជំងឺសើស្បែកម្យ៉ាង ធ្វើឲ្យស្បែកស្ងួត និងរមាស់។
២. កើតមុន
នៅពេលដែលយើងមានបញ្ហាពោះវៀន យើងអាចនឹងកើតមុននៅលើថ្ងាស និងថ្ពាល់។ ជាក់ស្តែង ប៉ារ៉ាស៊ីត ការឆ្លងបាក់តេរី ការកើនឡើងនៃផ្សិតCandida និងច្រាលអាស៊ីដក្រពះ សុទ្ធតែអាចបង្កជាការកើតមុន។
៣. ជំងឺរលាកស្បែករ៉ាំរ៉ៃ (Psoriasis)
ជំងឺរលាកស្បែករ៉ាំរ៉ៃ ជាស្ថានភាពដែលកោសិកាស្បែកកកើតឡើង និងបង្កើតជាបណ្ដុំស្បែកស្ងួត និងរមាស់។ ជំងឺនេះ អាចបង្កឡើងដោយស្រ្តេស ឬអតុល្យភាពនៃពោះវៀន ដែលផ្សារភ្ជាប់ទៅនឹងជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។
គន្លឹះជួយឲ្យសុខភាពពោះវៀនប្រសើរឡើង
- កាត់បន្ថយស្រ្តេសដោយធ្វើសមាធិ និងហាត់យូហ្គា
- ហាត់ប្រាណជារៀងរាល់ថ្ងៃ
- ញ៉ាំពពួកProbiotics និងអាហារបន្ថែមមេ ដើម្បីកាត់បន្ថយការរលាកពោះវៀន
- រក្សាជាតិទឹកក្នុងរាងកាយ
- ជៀសវាងញ៉ាំជាតិស្ករច្រើនជ្រុល
- ញ៉ាំបន្លែ ផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ
- កាត់បន្ថយការជក់បារី គ្រឿងស្រវឹង អាហារកែច្នៃ និងអាហារចៀន
- ជៀសវាងញ៉ាំអាហារបន្ថែមពណ៌ រសជាតិ និងជាតិស្ករបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]