យើងត្រូវដឹងថា រាងកាយរបស់មនុស្សជាប្រព័ន្ធស្មុគស្មាញមួយ ហើយការមានផ្ទៃពោះនាំមកនូវការផ្លាស់ប្ដូរជាច្រើនលើរាងកាយ។ ដូច្នេះ នៅពេលដែលស្រីៗមានផ្ទៃពោះ រាងកាយនឹងចាប់ផ្ដើមបង្ហាញរោគសញ្ញាជាក់លាក់ណាមួយ។ ជួនកាល ស្ត្រីបង្ហាញរោគសញ្ញាពពោះដំបូងចម្លែកៗ ហើយបើយើងសង្កេតឃើញមានរោគសញ្ញាខាងក្រោមលេចឡើង វាអាចជាសញ្ញាថាកំពុងមានអីលូតលាស់ក្នុងពោះហើយ។
១. ពិបាកគេង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើយើងឃើញថា យប់ឡើងពិបាកគេងលក់ ឬឧស្សាហ៍ភ្ញាក់ពីគេងកណ្ដាលយប់ វាអាចជារោគសញ្ញាពពោះដំបូងៗ។ ទោះជាយ៉ាងនេះក៏ដោយ យើងត្រូវរក្សាចិត្តឲ្យស្ងប់ស្ងាត់ និងសម្រាក ធ្វើលំហាត់ប្រាណ កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីនប្រចាំថ្ងៃ ដើម្បីជួយឲ្យគេងលក់ប្រសើរជាងមុន។
២. តឹងច្រមុះ ឬឈាមច្រមុះ
ស្ដាប់ទៅរាងចម្លែកបន្តិចមែន តែស្ត្រីពពោះខ្លះចេញអាការៈតឹងច្រមុះ ឬឈាមច្រមុះពេលដំបូងៗ។ បញ្ហានេះអាចកើតឡើងដោយសារតែការខ្វះជាតិទឹកក្នុងរាងកាយ។
៣. ឧស្សាហ៍ផោម ឬប៉ោងពោះ
រោគសញ្ញាពពោះដំបូងចម្លែកមួយទៀតនោះគឺ អារម្មណ៍មានខ្យល់ក្នុងពោះ ប៉ោងពោះ ឬឧស្សាហ៍ផោម ឬភើ។ ការពពោះអាចប៉ះពាល់ទៅលើផ្លូវក្រពះពោះវៀន ជាហេតុបណ្ដាលឲ្យមានខ្យល់ក្នុងពោះ ផោម ឬភើញឹក។
៤. ធ្លាក់សច្រើនខុសធម្មតា
ការធ្លាក់សជារឿងធម្មតាទេអំឡុងពេលពពោះ តែបើសិនយើងសម្គាល់ឃើញថា ធ្លាក់សច្រើនខុសធម្មតា វាអាចជាសញ្ញានៃការមានផ្ទៃពោះ។ ផ្ទុយទៅវិញ បើការធ្លាក់សមានក្លិនមិនល្អ ឬមានពណ៌មិនប្រក្រតី គួរទៅជួបគ្រូពេទ្យរោគស្ត្រី។
៥. មានរសជាតិដែកជាប់មាត់
ស្ត្រីមានផ្ទៃពោះមួយចំនួនមានអារម្មណ៍ដូចកំពុងទំពាវត្ថុធ្វើពីដែក ពេលកំពុងញ៉ាំអី។ នេះក៏ព្រោះតែការកើនឡើងនៃអ័រម៉ូន Estrogen និង Progesterone នៅក្នុងខ្លួន ហើយត្រូវបានគេហៅថា Dysgeusia ។
៦. ចំណង់ផ្លូវភេទផ្លាស់ប្ដូរ
និយាយទៅ ការពពោះធ្វើរាងកាយយើងជួបរឿងចម្លែកៗច្រើនយ៉ាង ដូច្នេះការប្រែប្រួលចំណង់ផ្លូវភេទក៏អាចកើតឡើងបានដែរ។ ស្ត្រីខ្លះពេលចាប់ផ្ដើមពពោះអាចមានចំណង់ផ្លូវភេទខ្ពស់ ចំណែកខ្លះទៀតចំណង់ផ្លូវភេទអាចនឹងធ្លាក់ចុះ អាស្រ័យទៅតាមបុគ្គលម្នាក់ៗ។
ចំណុចសំខាន់
ជួនកាល ស្ត្រីបង្ហាញរោគសញ្ញាពពោះដំបូងចម្លែកៗ ហើយបើយើងសង្កេតឃើញមានរោគសញ្ញាខាងក្រោមលេចឡើង វាអាចជាសញ្ញាថាកំពុងមានអីលូតលាស់ក្នុងពោះហើយ៖
- ពិបាកគេង
- តឹងច្រមុះ ឬឈាមច្រមុះ
- ឧស្សាហ៍ផោម ឬប៉ោងពោះ
- ធ្លាក់សច្រើនខុសធម្មតា
- មានរសជាតិដែកជាប់មាត់
- ចំណង់ផ្លូវភេទផ្លាស់ប្ដូរ ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]