ភ្នំពេញ៖ សាលាអន្តរជាតិ អាយ ស៊ី អេស នឹងចាប់ផ្តើម​បើកបវេស្សនកាលឆ្នាំសិក្សាថ្មី 2023- 2024 នៅថ្ងៃចន្ទ ទី14​ ខែសីហា ឆ្នាំ2023។

សាលាក៏មានការផ្តល់ជូនពិសេស (Early Bird Promotion) សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី15 ខែកក្កដា ឆ្នាំ2023។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិ​ចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី12 (Year​​ 12) និងកម្រិត​ “​A​ Level” នៃចក្រភពអង់គ្លេស។

ក្នុងឆ្នាំ​ 2009​ សាលាអន្តរជាតិ អាយ ស៊ីអេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ​​​​​​ (CIC KH008) ដោយនាយកដ្ឋានវាយតម្លៃការអប់រំនៃសាកលវិទ្យាល័យ ខេមប្រ៊ីជអន្តរជាតិ​ (CAIE) នៃចក្រភពអង់គ្លេស​។ ក្នុងនាមជាមជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី​ អេស មានដៃគូអប់រំជាង 10,000 ក្នុង 160ប្រទេស​​ ក្នុងនោះភាគច្រើនជា​សាលា និងសាកលវិទ្យាល័យអន្តរជាតិ​​ល្បីៗ ប្រចាំប្រទេសនីមួយៗ​។

សម្រាប់កម្មវិធីមធ្យមសិក្សាពីរភាសា សិស្សានុសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “​A​ Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង​​​​​ ​ 220,000 នាក់ ជារៀងរាល់ឆ្នាំនៅប្រមាណ 130 ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖

· សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale​,…

· ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford,​ Edinburgh, Imperial,…

· អូស្ត្រាលី : សាកលវិទ្យាល័យ​ Melbourne, Sydney, Monash, Queensland,…

· កាណាដា :​ សាកលវិទ្យាល័យ Toronto, McGill, British Columbia, York,…

· ណូវែលស្សេឡង់ : សាកលវិទ្យាល័យ Auckland​, Victoria, Otago, Canterbury,…

· សឹង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang,…

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជិត 30ឆ្នាំ ប្រកបដោយជ័យលាភី និងសមិទ្ធិផលជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្ត​សិស្សានុសិស្សឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អ​ក្នុងការសិក្សា​ ដោយមានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន។

- សាខាកណ្តាល: អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ
ទូរស័ព្ទ: 099 509 998 / 016 929 985​ 
- សាខាកាល់ម៉ែត: អគារលេខ 25 ផ្លូវលេខ 75 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ
ទូរស័ព្ទ: 099 509 997 / 016 929 975​)

Facebook Page: https://www.facebook.com/icsis2004  /
Telegram Channel: https://t.me/+GG3VditiVtswY2Fl
Website: www.ics.edu.kh/
Email[email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]