ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ផ្សារជីស៊ី អូរឫស្សី ឯ.ក បានរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ ផ្សារជីស៊ី អូរឫស្សីនៅការិយាល័យលក់ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី។ ក្នុងកម្មវិធីនេះផងដែរ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនបានអញ្ជើញចូលរួម។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាព្រឹកថ្ងៃដដែល ក្រុមហ៊ុនផ្សារជីស៊ី អូរឫស្សី បានរៀបចំកម្មវិធីបែបប្រពៃណីខ្មែរដូចជា កម្មវិធីក្រុងពាលី កម្មវិធីសូត្រមន្តសុំសេចក្តីសុខ បន្ថែមពីលើនេះទៅទៀតក៏មានការសម្តែង នូវរបាំជូនពរ ការលោតម៉ុងសាយដើម្បីអបអរសាទរ និងសុំពរជ័យក្នុងការចាប់ផ្តើមក្នុងការសាងសង់ផ្សារផងដែរ។

លោក Ricky Lai ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ជីស៊ីស៊ី(GCC) បានលើកឡើងថា ផ្សារជីស៊ី អូរឫស្សី នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ 2024 ដោយផ្តល់ជូនអតិថិជននូវហាងកាន់តែច្រើន និងកាត់បន្ថយការកកស្ទះចតរថយន្ត ។ លោកក៏បានអោយដឹងថា ក្រុមហ៊ុនផ្សារជីស៊ី អូរឫស្សីបានធ្វើ ការពង្រីក ផ្ទៃដី រហូតដល់៤.៥ហិកតាដែលធ្វើឲ្យគម្រោង ផ្សារជីស៊ីអូរឬស្សីមាន ទំហំផ្ទៃដីកាន់តែធំដោយទីធ្លាខាងមុខផ្សារនឹងក្លាយជាទីតាំងសំខាន់សម្រាប់ប្រារព្ធកម្មវិធីផ្សេងៗ ជាផ្សាររាត្រី ស្តង់តាំងបង្ហាញទំនិញ និងជាទីតាំងសម្រាប់ប្រគុំតន្ត្រី។

លោក Alex Yu Kaki ដែលជាប្រធានក្រុមហ៊ុន ជីស៊ីស៊ី(GCC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវកិត្តយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្សារជីស៊ី អូរឫស្សី។ លោកជឿជាក់ថា ផ្សារជីស៊ី អូរឫស្សី នឹងជាផ្សារដែលសម្បូរទៅដោយមុខទំនិញជាច្រើនប្រភេទលក់នៅទីនេះ។

លើសពីនេះទៅទៀត កម្មវិធីពេលរសៀល ក៏មានកម្មវិធីផ្នែកលក់ដែលមានប្រូម៉ូសិនពិសេសៗ សម្រាប់ អតិថិជន និងកម្មវិធីភ្ជាប់ទំនាក់ទំនង រវាងក្រុមការងារផ្នែកលក់និងអតិថិជនចាស់និងថ្មីៗជាច្រើន ព្រមទាំងការជម្រាប ជូនលម្អិតអំពីគម្រោងផ្សារជីស៊ី អូរឫស្សី។

អ្វីដែលគួរអោយកត់សម្គាល់គឺ គឺនៅថ្ងៃទី 30 ខែ 6 ឆ្នាំ2023 តម្លៃតូបរបស់ផ្សារជីស៊ីអូរឫស្សីនឹងមានការកើនឡើងជាងមុន ចន្លោះពី ២០% ដល់ ៣០% បន្ទាប់ពីកម្មវិធីបុកគ្រឹះនេះរហូតទៅដល់ចុងខែកក្ដដា ២០២៣ ។ សម្រាប់ម្ចាស់តូបធ្លាប់ទិញពីមុននឹងចំណេញជាងតម្លៃចាស់។ ចំណែកឯអតិថិជនថ្មី ដែលចាប់អារម្មណ៍អាចរួសរាន់ ក្នុងការកក់ឬទិញតូបផ្សារជីស៊ី អូរឬស្សី ចាប់ពីពេលនេះរហូតមុននឹងការតម្លើងថ្លៃតូបដែលជាតម្លៃថ្មីមួយទៀត។

សូមបញ្ជាក់ថា ផ្សារជីស៊ី អូរឫស្សី ជាផ្សារទំនើបបែបប្រពៃណីស្ថិតនៅតំបន់សក្តានុពលដែលហ៊ុំមព័ទ្ធដោយ ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សាលារៀន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើន ដែលជាទីប្រជុំជន ដែលក្នុងថ្ងៃអនាគតផ្សារនេះ នឹងក្លាយជាផ្សារដែលប្រមូលផ្តុំដោយអាជីវករបោះដុំ លក់រាយជាច្រើន លើសពីនេះទៅទៀតយើងក៏មាននូវទីធ្លាធំទូលាយសម្រាប់ប្រារព្ធនូវកម្មវីធីផ្សេងដូចជា ការប្រគុំតន្រ្តី ផ្សាររាត្រីជាដើម។ 

ផ្សារជីស៊ី អូរឫស្សី: មរតក · ប្រពៃណី · ចំណេះដឹង 

សម្រាប់ព័ត៌មានលម្អិតអំពីគម្រោង សូមទំនាក់ទំនង : 𝟎𝟗𝟗 𝟑𝟑𝟏𝟎𝟏𝟓/𝟎𝟗𝟖 𝟑𝟑𝟏𝟎𝟏𝟓

👉🏻 ហ៊េ្វសប៊ុកៈ https://www.facebook.com/gc.orusseymarket 

ផែនទី៖ https://maps.app.goo.gl/ce2gdNxEsEg1m8pf9 ចូលរួមតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖ https://t.me/GCOrusseyMarket

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]