ភ្នំពេញ៖ ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ! ក្រុមហ៊ុន ហួវៃប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី សម្រាប់ថតវីឡុក Vlog Huawei nova 11 Series អាចប្រើ Google បានធម្មតា តម្លៃចាប់ពី $209 ផ្អើលផ្សារទំនើប អ៉ីអនភ្នំពេញ (Aeon 1) នារសៀលថ្ងៃទី 01 កក្កដា 2023។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ហួវៃ គ្រប់ជាន់ថ្នាក់ ភ្ញៀវកតិ្តយស អ្នកគាំទ្រ មិត្តអ្នកសារព័ត៌មាន និងតារាប្រុសស្រីល្បីឈ្មោះ ក្នុងដួងចិត្តមិត្តយុវវ័យ លោក ហេង វិសាល កញ្ញាស្រីនា និងលោក ថុល សុភិទិ ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

ស្មាតហ្វូនស៊េរីថ្មីសម្រាប់ថតវីឡុក Vlog Huawei nova 11 Series មានបីម៉ូឌែល គឺ Huawei nova 11i មានតម្លៃ 209$ (អង្គផ្ទុកទិន្នន័យ ROM 128GB) និងតម្លៃ 259ដុល្លារ (អង្គផ្ទុកទិន្នន័យ 256GB), Huawei nova 11 តម្លៃ 499$ និង Huawei nova 11 Pro តម្លៃ 599ដុល្លារ អាចប្រើ Google Apps បានធម្មតា។

មានស្មាតហ្វូន Huawei nova 11 Series ក្នុងដៃ លោកអ្នកអស់កង្វល់ពីការថតវីឡុក Vlog ឬបង្កើតមាតិកាវីដេអូសម្រាប់រកចំណូល តាមបណ្តាញសង្គម ហ្វេសប៊ុក,  Reels, YouTube,  & TikTok  ដោយសារក្រុមហ៊ុនបានបំពាក់នូវមុខងារថតវីឡុកVlog ហើយអាចកាត់វីដេអូភ្លាមៗជាមួយកម្មវិធី Petal Clip ដែលតំឡើងមកស្រាប់តែម្តង។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍មួយគ្មានពីរនោះគឺ Huawei nova 11 series មានបំពាក់នូវមុខងារពិសេសសម្បូរបែបរួមមាន មុខងារថត VLOG ដែលអ្នកប្រើប្រាស់អាចថតប្តូរប្លង់មុខក្រោយក្នុងពេលកំពុង record, ថតពីរប្លង់ក្នុងពេលតែមួយ, មុខងារ Story Creator មានគំរូវីដេអូខ្លីមកស្រាប់ដែលធ្វើឲ្យអ្នកថតវីដេអូវីឡុកកាន់តែមានភាពងាយស្រួល និងអាចថតវីដេអូវីឡុកបានទោះបីមិនមានជំនាញក៏ដោយ។

ខាងក្រោមនេះជាលក្ខណៈពិសេសស្មាតហ្វូនសម្រាប់ថតវីឡុក Vlog Huawei nova 11 Series៖

១. លក្ខណៈពិសេសទូរស័ព្ទ Huawei nova 11i

· មុខងារថតប្តូរប្លង់មុខក្រោយពេលកំពុង record
· មុខងារថតពីរប្លង់ក្នុងពេលតែមួយ (Dual-view)
· កម្មវិធីកាត់វីដេអូដោយមិនជាប់ស្លាសញ្ញា (watermark)
· ថតវីដេអូប្លង់ទូលាយដោយកាមេរ៉ាមុខទំហំ 16MP
· ឆ្នាំងសាក 40W Huawei SuperCharger Turbo សាក 30នាទី 60%
· អេក្រង់ 6.8 អ៊ីញ Huawei FullView Display
· រ៉េម 8GB ជាមួយរ៉េមជំនួយ 3GB
· បាសបំពងខ្លាំងកម្រិត 88dB

២. លក្ខណៈពិសេសទូរស័ព្ទ Huawei nova 11 Pro និង nova 11

· កាមេរ៉ាមុខ 60MP ថតវីដេអូកម្រិត 4K និងថតវីដេអូប្លង់ទូលាយ
· មុខងារថត Vlog និងកម្មវិធីកាត់វីដេអូដោយមិនជាប់ស្លាសញ្ញា (watermark)
· កញ្ចក់ឃុនលន់ធន់នឹងការធ្លាក់បែកជាងមុន 10ដង (មានតែម៉ូឌែល nova 11 Pro)
· អេក្រង់ OLED 120Hz refresh rate
· ឆ្នាំងសាក 100W Huawei SuperCharger Turbo សាក 20នាទីពេញ សម្រាប់ម៉ូដែល nova 11 Pro និង 66W Huawei SuperCharger Turbo សម្រាប់ម៉ូឌែល nova 11
· កាមេរ៉ាក្រោយ 50MP Ultra Vision ថតរូប portrait ភ្លឺច្បាស់នៅពេលយប់

លក្ខណៈពិសេសស្មាតហ្វូនត្រកូល nova 11 series នឹងជួយឲ្យអ្នកនិយមចូលចិត្តបង្កើតវីដេអូវីឡុកតាមបណ្តាញសង្គមកាន់តែមានភាពងាយស្រួល និងរហ័សជាងមុន ដោយសមត្ថភាពកាមេរ៉ាមុខ 60MP ថតវីដេអូកម្រិត 4K ជាមួយនិងមុខងារថត Vlog និងកម្មវិធីកាត់វីដេអូដោយមិនជាប់ស្លាសញ្ញា (watermark)។

លោក Peter Chan អគ្គនាយកក្រុមហ៊ុនហួវៃប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី Huawei nova 11 series នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ឲសម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នកចូលចិត្តថតវីដេអូវីឡុក Vlog ឬបង្កើតមាតិការកចំណូលពីបណ្តាញសង្គមនានា ពោលគឺបង្កភាពងាយស្រួល សន្សំសំចៃពេលវេលាសម្រាប់ការផលិតវីដេអូ ថតភ្លាម អាចបង្កើតវីដេអូបានភ្លាមៗ លឿនរហ័សទាន់ចិត្ត ទាន់ពេលវេលានឹងស្ថានការណ៍ជាក់ស្តែងក្នុងយុគសម័យឌីជីថល។

កម្មវិធីដាក់សម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី សម្រាប់ថតវីឡុក Vlog Huawei nova 11 series បានអង្រួនបេះដូងអ្នកគាំទ្រទាំងអ្នកដែលបានចូលរួមដោយផ្ទាល់ និងកំពុងទស្សនាការ Live ជាមួយនឹងសំនួរចម្លើយចាក់ដោតពីបទពិសោធន៍ផ្ទាល់ និងចំណាប់អារម្មណ៍ពិតប្រាកដបន្ទាប់ពីបានសាកល្បងប្រើប្រាស់នូវ Huawei nova 11 series របស់ជើងឯកថតវីដេអូវីឡុក គឺលោក ហេង វិសាល, កញ្ញាស្រីនា និងម្ចាស់បទកំពុងល្បី “មួយឆាវ” លោក ថុល សុភិទិ។

សរុបមកជ្រើសរើសស្មាតហ្វូនដែលអាចប្រើ Google បានធម្មតា Huawei nova 11i មានតម្លៃ 209$ (អង្គផ្ទុកទិន្នន័យ ROM 128GB) និងតម្លៃ 259ដុល្លារ (អង្គផ្ទុកទិន្នន័យ 256GB), ឬ Huawei nova 11 តម្លៃ 499$ ឬក៏ Huawei nova 11 Pro តម្លៃ 599ដុល្លារ ធានាថាពិតជាចំណាយចំគោលដៅ ជាពិសេសសម្រាប់អ្នកស្រឡាញ់ការថតរូបថតវីឡុក Vlog ឬចង់បង្កើតមាតិកាវីដេអូរកចំណូលតាមបណ្តាញសង្គមនានា។

របៀបប្រើប្រាស់ Google Apps នៅលើ HUAWEI nova 11 Series ដូចខាងក្រោម៖

ចំពោះ HUAWEI nova 11 series លោកអ្នកអាចប្រើប្រាស់ Google បានធម្មតាដូចជា YouTube, Google Maps, Google Translate, Google Photos , Gmail, Drive , Classroom, Google Meet, Google Search, Google Docs និង ​Google ជាច្រើនទៀត ដែលអាចដំណើរការបានល្អ ដោយគ្រាន់តែតំឡើង  LightHouse និង Aurora Store ជាការស្រេច។ បន្ទាប់មកអ្នកអាចធ្វើការ Sign in នូវ Google Account របស់អ្នកបានធម្មតា។

នេះជារបៀបដំឡើង Google Apps នៅលើ HUAWEI គ្រប់ម៉ូដែលជំនាន់ថ្មីដូចខាងក្រោម៖

Scan QR Code ឬ ចុចLink នេ៖ 

https://www.mediafire.com/folder/wylvw6jlo0x6b/Lighthouse

ដោនឡូដ និងដំឡើង 1. Lighthouse,

ដោនឡូដ និងដំឡើង 2. LightHouse EX,

ដោនឡូដ និងដំឡើង 3 . Aurora Store

បន្ទាប់ពីតឡើងរួចចុចបើកAurora Store និងស្វែងរក Google Apps ដែលអ្នកចង់ដោនឡូដ រួចធ្វើការដំឡើង ​Google Apps ទាំងអស់ ដែលអ្នកប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃ៕

*ចុចទីនេះដើម្បីមើលរបៀបដំឡើង៖ https://youtu.be/-2K_7HdfyNE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]