ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា អតីតបវរកញ្ញាចក្រវាឡឆ្នាំ២០២១ អ្នកនាង ងិន ម៉ារ៉ាឌី បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ រៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។ ហើយក្រោយរៀបការរួច គេដឹងថាតារាស្រីរូបនេះ ប្រកាសដំណឹងថាខ្លួនពរពោះកូនដំបូងផងដែរ។
លើសពីនេះទៅទៀត បន្ទាប់ពីដឹងថាអ្នកនាង ងិន ម៉ារ៉ាឌី មានផ្ទៃពោះ មិត្តរួមសិល្បៈ មហាជននិងអ្នកគាំទ្របានចូលរួមអបអរសាទរគ្រប់គ្នា។មួយវិញទៀត ខណៈកំពុងពរពោះគេសង្កេតឃើញថានាង ហាក់ស្ងាត់មិនសូវបង្ហាញមុខលើបណ្ដាញសង្គមនោះទេ រហូតធ្វើឲ្យហ្វេនងឿងឆ្ងល់គ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ រឿងដ៏នឹកស្មានមិនដល់នោះ មុននេះអ្នកនាង ងិន ម៉ារ៉ាឌី ទើបតែបង្ហោះវីដេអូមួយបង្ហាញពីដំណឹងនៃមូលហេតុខ្លួនបាត់មុខពីបណ្ដាញសង្គមមួយរយៈ។ ដោយនាងបាននិយាយថា ខ្លួនបានកើតជំងឺមួយគឺ Chicken Pox ដែលជាជំងឺម្យ៉ាងស្រដៀងទៅនឹងជំងឺអុតស្វាយ។ ហើយនាងបានបន្ថែមថា ពេលនេះនាងជាបាន៩៩ភាគរយហើយ ចំណែកកូនក៏មានសុវត្ថិភាពផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]