ភ្នំពេញ៖ បាយមេដ (Buymed) ជាវេទិការពាណិជ្ជកម្មអនឡាញដ៏ឈានមុខមួយ ផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ផលិតផលឱសថយ៉ាងច្រើចម្រុះមុខ ដែលមានទីស្នាក់ការកណ្តាលក្នុងប្រទេសសិង្ហបុរី។ បាយមេដ បានប្រកាសពីចំនួនទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុន ដែលបានកើនឡើងរហូតទៅដល់ ៥១.៥ លានដុល្លារ នៅក្នុងជុំទី២ (សេរ៊ី B)។
ក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគទុន UOBVM* បានផ្តល់ការវិនិយោគនាំមុខគេ ស្របពេលដំណាលគ្នាជាមួយនឹងការគាំទ្របន្ថែមដោយ ក្រុមហ៊ុនអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC)។ នៅក្នុងជុំទី២ នេះ បាយមេដ ក៏ទទួលបានវត្តមានក្នុងការការចូលរួមសហការណ៍វិនិយោគពីសំណាក់ក្រុមហ៊ុន Smilegate Investment និង Cocoon Capital ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបាយមេដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ដោយមានបេសកកម្មចម្បងក្នុងការសម្រេចបាននូវ «ការកសាងប្រព័ន្ធអេកូឡូស៊ីផ្នែកសុខាភិបាល» ដែលពុំមាននរណាម្នាក់ហ៊ាននឺងបង្កើតឡើងឡើយ។ ទីផ្សារផ្គត់ផ្គង់ និងចែកចាយផលិតឱសថ និងផលិតផលថែរក្សាសុខភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចឈានដល់ការកើនឡើងក្នុងចំនួនទឹកប្រាក់សរុបរហូត ៧៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែជាអកុសលនោះ គឺវានៅតែបន្តស្ថិតក្នុងសភាពបែកខ្ញែក និងរាយប៉ាយនៅឡើយ។ ស្របពេលដំណាលគ្នានេះ ដោយកំពុងបានឈរលើលំដាប់ជួរមុខមួយ ដែលបានជួយបម្លែង និងអភិវឌ្ឍទីផ្សារសុខាភិបាលតាមបែបឌីជីថល បាយមេដ ផ្តល់នូវវេទិកាពាណិជ្ជកម្មអនឡាញ B2B ដ៏ទូលំទូលាយមួយ ដែលអាចភ្ជាប់បណ្តាញ ឱសថស្ថាន គ្លីនិក និងមន្ទីរពេទ្យជាមួយអ្នកផ្គត់ផ្គង់ឱសថជាច្រើន។ ប្រព័ន្ធនេះនឹងជួយសម្រួលដំណើរការលទ្ធកម្ម (ការទិញចូល) ផលិតផលសុខាភិបាល បូករួមទាំងការធានាបាននូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដ៏សមរម្យ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគ្រប់រូប។
លោក Hoang Nguyen ដែលជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន បាយមេដ បានបញ្ជាក់ថា៖
សហស្ថាបនិករបស់ បាយមេដ ដែលរួមមាន លោក Hoang Nguyen, លោក Peter Nguyen និង លោក Vu Vuong បាននាំយកនូវយកចំណេះដឹង និងបទពិសោធន៍យ៉ាងក្រាស់ក្រែលរបស់ពួកគាត់ក្នុងវិស័យសុខាភិបាល ដោយរួមមានទាំងបទពិសោធន៍ដឹកនាំ និងការគ្រប់គ្រងក្រុមហ៊ុនឱសថ ព្រមទាំងបទពិសោធន៍ជាអ្នកជំនាញ ជាទីប្រឹក្សាសម្រាប់ក្រុមហ៊ុនឱសថអន្តរជាតិធំៗជាច្រើនដូចជា Bayer, Merck, YCP Solidiance និង Boston Pharma។ ដោយស្ថិតក្រោមការដឹកនាំរបស់ស្ថាបនិកដ៏ចំណានទាំង៣រូប ក្រុមហ៊ុនបាយមេដ បានសម្រេចនូវកំណើនដ៏ខ្លាំងក្លាយ៉ាងគួរឲ្យកត់សម្គាល់ រួមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ដោយក្នុងនោះបាយមេដ មានអតិថិជនប្រើប្រាស់សកម្មប្រចាំខែ ប្រមាណជាង ២០,០០០ នាក់ និងបានគ្របដណ្តប់ផ្នែកដឹកជញ្ជូននៅទូទាំង 63 ខេត្តក្រុង ក្នុងទីផ្សារប្រទេសវៀតណាម។
លោក Seah Kian Wee នាយកប្រតិបត្តិនៃ ក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគទុន UOBVM បានមានប្រសាសន៍ថា៖
DFC ជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយមានបេសកម្មក្នុងការជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ច បង្កើតស្ថិរភាព និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសុខមាលភាពរបស់ប្រជាជនក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ជាក់ស្តែងលោក Agnes Dasewicz ប្រធានផ្នែកប្រតិបត្តិការនៅ DFC ក៏បានបញ្ជាក់ថា៖
បាយមេដ នៅតែបន្តអភិវឌ្ឍបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធខាងក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រីកនូវការគ្របដណ្តប់ក្នុងការចែកចាយផលិតផលសុខាភិបាលនៅក្នុងប្រទេសវៀតណាម ព្រមទាំងសម្រួលឲ្យកាន់ល្អ និងងាយស្រួលបន្ថែមទៀត ពាក់ព័ន្ធនឹងបទពិសោធន៍ប្រើប្រាស់សម្រាប់អតិថិជនរបស់ពួកយើងផ្ទាល់ ដែលភាគច្រើនជាឱសថស្ថានបែបបុរាណ ស្ថិតនៅតាមតំបន់ជនបទ និងដាច់ស្រយាល ដោយយើងនឹងនាំមកជូននូវសេវាកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែប្រសើរជាងមុន។
នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលឱសថ តាមបែបឌីជីថល នៅក្នុងប្រទេសវៀតណាម និងការពន្លឿនការអនុវត្តការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យថែទាំសុខាភិបាលទាំងមូល ដែលស្របតាមគោលបំណង និងគោលនយោបាយរបស់ក្រសួងសុខាភិបាលផងដែរ។ បន្ថែមពីវត្តមានបច្ចុប្បន្ននៅក្នុងប្រទេសវៀតណាម និងកម្ពុជា បាយមេដ គ្រោងនឹងពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានគោលបំណងក្នុងការរួមបញ្ចូលការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផ្នែកសុខាភិបាលតាមបែបអេឡិចត្រូនិក ដែលអាចផ្តល់នូវសេវាកម្មថែទាំសុខភាពកាន់តែមានភាពប្រសើរជាងមុន ជូនដល់អ្នកប្រើប្រាស់គ្រប់រូប៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]