ការ​​សន្លប់​ដោយ​កម្តៅ ឬ​Heatstroke គឺ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត។ បញ្ហា​នេះ​កើត​ឡើង​​នៅ​ពេល​​សីតុណ្ហភាព​រាងកាយ​ឡើង​​ខ្ពស់​ជាង​៤០​អង្សា ដោយ​អាច​បណ្តាល​ឲ្យ​ពិការ​ខួរ​ក្បាល ខូច​សរីរាង្គ ឬ​បាត់បង់​ជីវិត​ក៏​មាន។

អ្នក​ណា​ខ្លះ​ងាយ​ប្រឈម​នឹង​ការ​សន្លប់​ដោយ​កម្តៅ​ថ្ងៃ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​មាន​អាការៈ​នេះ ប៉ុន្តែ​ទារក​ និង​មនុស្ស​ចាស់​មាន​ហានិភ័យ​ខ្ពស់ ពីព្រោះ​តែ​រាងកាយ​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​ប្រកប​ដោយ​ប្រសិទ្ធភាព។ កីឡាករ ឬ​អ្នក​ដែល​មាន​តួនាទី​ការងារ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ច្រើន​ ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ។

កត្តា​ផ្សេង​ទៀត​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​សន្លប់​ដោយ​កម្តៅ

  • ផឹក​គ្រឿង​ស្រវឹង
  • កង្វះ​ជាតិ​ទឹក
  • ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ដែល​ប៉ះពាល់​ដល់​សមត្ថភាព​គ្រប់គ្រង​សីតុណ្ហភាព​របស់​រាងកាយ
  • មាន​បញ្ហា​សុខភាព​ជាក់លាក់​​ដូចជា​ វិបត្តិ​ដំណេក បញ្ហា​បេះដូង សួត តម្រង​នោម​។
  • ស្លៀក​សំលៀក​បំពាក់​តឹង ឬ​ក្រាសពេក
  • ធាត់​ជ្រុល
  • គ្រុន​ក្តៅ​ខ្លាំង
  • ធ្លាប់​មាន​បញ្ហា​សន្លប់​ដោយ​កម្តៅ​ពី​មុន។

Continue Reading

រោគសញ្ញា​នៃ​ការ​សន្លប់​ដោយ​កម្តៅ

  • ស្បែក​ស្ងួត ដែល​មិន​បញ្ចេញ​ញើស
  • ពិបាក​រក្សា​លំនឹង
  • វង្វេង​ស្មារតី
  • វិល​មុខ
  • បែក​ញើស​ច្រើន​ ក្រោយ​ឈប់​ធ្វើ​លំហាត់​ប្រាណ​
  • ស្បែក​ក្តៅ ឬ​ស្លេកស្លាំង
  • សម្ពាធ​ឈាម​ទាប ឬ​ខ្ពស់
  • ចង្អោរ ឬ​ក្អួត
  • ចង្វាក់​បេះដូង​លោត​ញាប់
  • សន្លប់

ផលវិបាក​នៃ​ការ​សន្លប់​ដោយ​កម្តៅ

​សីតុណ្ហភាព​រាងកាយ​ខ្ពស់ អាច​បណ្តាល​ឲ្យ៖

  • ហើម​ខួរ​ក្បាល
  • ខ្សោយ​តម្រង​នោម
  • ខ្សោយ​ថ្លើម
  • សារធាតុចិញ្ចឹមរាងកាយមិនទទួលបាន
  • ខូច​សរសៃ​ប្រសាទ
  • កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល និង​បញ្ហា​ឈាម​រត់​ផ្សេង​ទៀត។

គន្លឹះ​បង្ការ​

  • ជៀសវាង​ហាត់ប្រាណ​ក្នុង​ស្ថានភាព​ក្តៅ ហើយ​សើម
  • ញ៉ាំ​ភេសជ្ជៈ​សម្រាប់​អ្នក​កីឡា
  • នៅ​ទី​កន្លែង​​ដែល​មាន​ម៉ាស៊ីន​ត្រជាក់ ឬ​ខ្យល់​ចេញ​ចូល​បាន​ អំឡុង​ពេល​អាកាសធាតុ​ក្តៅ
  • ស្លៀក​សំលៀក​បំពាក់​ស្រាល និង​រលុង​ៗ​ ប្រសិនបើ​យើង​ត្រូវ​ចេញ​ក្រៅ​ក្រោម​កម្តៅ​ថ្ងៃ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]