ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ ដែលស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមនៅកម្ពុជា និងសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា (TVIS) ត្រូវបានធ្វើការចុះហត្ថលេខានាព្រឹកនេះនៅសាខា BM2 របស់ទ្រូ វីហ្សិនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។ កម្មវិធីថ្ងៃនេះ គឺជាឆ្នាំទីបី​ហើយ ​ដែលស្ថាប័ន​ទាំង​ពីរ​សហការ​គ្នា​លើ​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ពូកែរបស់ ទ្រូ វីហ្សិនកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាចំណែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ក្នុងការលើកស្ទួយទៅលើវិស័យធនធានមនុស្សជំនាន់ក្រោយនៅកម្ពុជា ​ធនាគារ ហ្វីលីព នឹងផ្តល់អាហារូបករណ៍ ១០០% ទៅកាន់សិស្សពូកែចាប់ពីថ្នាក់ទី​១​ រហូតដល់ថ្នាក់ទី១២ នៃសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា។ គោលបំណងនៃការប្រគល់អាហារូបករណ៍នេះ គឺសម្រាប់សម្រួលដល់ការចំណាយលើថ្លៃសិក្សាប្រចាំឆ្នាំរបស់សិស្សានុសិស្ស។​ អាហារូបករណ៍នេះ ត្រូវបានគេរំពឹងទុកថានឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មាតាបិតាសិស្ស ក៏ដូចជាសិស្សានុសិស្សផ្ទាល់តែម្តង ជាពិសេសក្នុងការបំផុសគំនិតឲ្យពួកគេខិតខំសិក្សាបន្ថែមទៀត។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖

លោកបណ្ឌិត សេង បូណា អគ្គនាយក ទ្រូ វីហ្សិនកម្ពុជា បានមានប្រសាសន៍ថា៖

លោក បូណា ក៏បានបន្ថែមថា៖

អំពីធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព បាន​ផ្តល់​ជូន​សេវាកម្ម​ និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល​មាន​ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី​ និងត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ១៩៧៥។​ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន​​ច្រើន​ជាង ៧០សាខា ទូទាំងប្រទេស។

អំពីសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា (TVIS)

សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយលោកបណ្ឌិត សេង បូណា ដែលសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាមាន​បេសកកម្មច្បាស់លាស់  មានការប្តេជ្ញាចិត្តច្បាស់លាស់ និងរឹងមាំក្នុងការកសាងសិស្សដែលមានអោយមាន លក្ខណៈជាគំរូ និងភាពជាអ្នកដឹកនាំ។ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ជឿជាក់យ៉ាងមុតមាំ និងដំណើរឆ្ពោះទៅមុខរបស់សិស្សានុសិស្ស បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សា ដោយបទពិសោធន៍ជីវិតរបស់ពួកគេនឹងត្រូវបានផ្លាស់ប្តូរតាមរយះការអប់រំនៅទ្រូវីហ្សិន។

កម្មវិធីសិក្សាត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីបណ្តាប្រទេសទំនើបៗដូចជា សិង្ហបុរី សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អូស្ត្រាលី និងអង់គ្លេស ដើម្បីផ្តល់ការអប់រំមួយអោយសិស្សមានជំនាញគណិតវិទ្យា និងអក្ខរកម្ម។

ជាមួយនឹងសាខាចំនួន 9 ក្នុងឆ្នាំ2023 សាលារៀន អន្តរជាតិ ទ្រូវីហ្សិនកម្ពុជាផ្តល់ការអប់រំចាប់ពីកម្រិតមត្តេយ្យដល់កម្រិតវិទ្យាល័យ។ លើសពីនេះ សាលារៀន អន្តរជាតិ ទ្រូវីហ្សិនកម្ពុជាបានពង្រីកភាពជាដៃគូជា សកលដែលរួមមាន នូវែលហ្សេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលសិស្សបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយសាលារៀនជាមួយបណ្តាសាលាជាដៃគូនៅឯបរទេស។ សិស្សទ្រូវីហ្សិនមានសិទ្ធិចូលប្រឡងតេស្តសមត្ថភាពអង់គ្លេស IELTS  និង Cambridge ដើម្បីបន្តការសិក្សានៅក្រៅបរទេស។ តាមរយៈភាពជាដៃគូ សិស្សអាចសិក្សារយះពេលខ្លីនៅសាលាដៃគូរ និង ក្រៅប្រទេស ហើយសិស្សអាចផ្ទេរការសិក្សាតាមរយះប្រព័ន្ទផ្ទេរការសិក្សាអន្តរជាតិ(ICT) បន្ទាប់ពីពួកគេបានបញ្ចប់វគ្គសិក្សា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]