កម្សាន្ត៖ អាចនិយាយបានថា កាលពីមួយខែមុនមានរឿងផ្ទុះការវែកញែកលើបណ្ដាញសង្គម ជាហូរហែទៅលើរឿងរ៉ាវ បុរសម្នាក់ចូលចម្ការឬស្សីគេ ក្នុងបំណងជីកទំពាំង ដើម្បីយកទៅម្ហូប។ ប៉ុន្តែបុរសរូបនោះ ពុំបានសុំការអនុញ្ញាតសុំម្ចាស់ចម្ការគេនោះទេ ទើបធ្វើឲ្យម្ចាស់ចម្ការរូបនោះខឹង ហើយថតរូប និងវីដេអូបង្ហោះ។ 

រូបភាព ម្ចាស់ចម្ការឬស្សី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត រឿងរ៉ាវមួយនេះបានស្ងាត់ទៅវិញហើយ ប៉ុន្តែកាលពីម្សិលមិញនេះ ម្ចាស់សម្ការទំពាំងមានឈ្មោះគណនីហ្វេសប៊ុក «ចំការបំពេញរាជ្យ ល័ក្ខណា» បានធ្វើការបង្ហោះវីដេអូ រៀបរាប់ទាំងខកចិត្ត នូវរឿងរ៉ាវខ្លួនបាត់ទំពាំង គ្មានបានទទួលផល ខណៈមានមនុស្សលួចជីកទំពាំងដូច្នេះ។ 

រូបភាព ម្ចាស់ចម្ការឬស្សី

លើសពីនេះទៅទៀត អ្នកស្រីបាននិយាយសំណូមពរ សូមកុំឲ្យអ្នកលួចជីកទំពាំងខ្លួនតទៅទៀត ព្រោះថាតាំងពីដាំឬស្សីមក ខ្លួនគ្មានទទួលបានផលកម្រៃវិញនោះទេ។ ម្យ៉ាងវិញទៀត ម្ចាស់សម្ការរូបនេះបានបនុ្តថា បើបងប្អូននៅភូមិឃុំណាក៏ដោយ បើចង់បានខ្លួននឹងឲ្យឬស្សីយកទៅដាំ ដើម្បីបានផលទំពាំងយកទៅធ្វើម្ហូប៕ 

រូបភាព ម្ចាស់ចម្ការឬស្សី
រូបភាព ម្ចាស់ចម្ការឬស្សី
រូបភាព 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]