ភ្នំពេញ៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ០៦ ខែកក្កដា ម្សិលមិញនេះ ក្រុមហ៊ុនឱសថ កាល់បេ (Kalbe Cambodia) រួមនឹងម៉ាកផលិតផល ប្រូម៉ាក (PROMAG) បានធ្វើការរៀបចំកម្មវិធីយ៉ាងធំអស្ចារ្យមួយ ដែលមានឈ្មោះថា កិច្ចប្រជុំរវាងឱសថការី និងគ្រូពេទ្យនៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាលើបញ្ហាក្រពះពោះវៀននៅកម្ពុជា ដោយធ្វើឡើងនៅឯសណ្ធាគារ Sun and Moon Riverside Hotel Phnom Penh។

ក្នុងកម្មវិធីដដែលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោក Smit Soni ប្រធានផ្នែកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Kalbe ប្រចាំនៅកម្ពុជា ព្រមជាមួយលោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ប្រធានសមាគម​ CAGE ឯកទេសថ្លើម ក្រពះ និងពោះវៀន និងលោកស្រីវេជ្ជបណ្ឌិត វង់ ច័ន្ទឌីណា ឯកទេសថ្លើម ក្រពះ និងពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងបន្ទប់ពិគ្រោះ លីណា ជីអាយឃ៊ែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោក Smit Soni ប្រធានផ្នែកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Kalbe ប្រចាំនៅកម្ពុជា បានឡើងមានប្រសាសន៍យ៉ាងដូច្នេះថា៖

  លោក Smit Soni
  លោក Smit Soni

ទៀតសោតក្នុងកិច្ចដដែលនេះផងដែរ លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ប្រធានសមាគម​ CAGE ឯកទេសថ្លើម ក្រពះ និងពោះវៀន និងលោកស្រី វង់ ច័ន្ទឌីណា ឯកទេសថ្លើម ក្រពះ និងពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងបន្ទប់ពិគ្រោះ លីណា ជីអាយឃ៊ែរ ក៏បានឡើងធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងយ៉ាងក្បោះក្បាយ ទាក់ទិនអំពីបញ្ហាក្រពះដែលមនុស្សភាគច្រើនកំពុងជួបប្រទះស្ទើរគ្រប់គ្នា។

លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ
  អ្នកស្រី វង ច័ន្ទឌីណា

ដោយឡែកឱសថការី ភូរ ស៊ីនួន ប្រតិបត្តិការទីផ្សារនៃក្រុមហ៊ុន កាល់បេ ក៏បានឡើងធ្វើបទបង្ហាញ ព្រមទាំងបានណែនាំនូវវេបសាយដ៏ល្អមួយ ដែលមានឈ្មោះថា ក្រពះម៉ែតក្រពះម៉ែត ជាគេហទំព័រមួយ ដែលបង្កើតឡើងដើម្បីជាការងាយស្រួលសម្រាប់បងប្អូនគ្រប់គ្នាដែលមានចម្ងល់ និងសង្ស័យថា ខ្លួនកំពុងមានជំងឺក្រពះ ដោយយើងអាចចូលទៅឆែកមើល និងកំណត់អំពីស្ថានភាពរបស់យើងភ្លាមៗបានយ៉ាងងាយស្រួលតែម្ដង។

រូបភាពក្នុងកម្មវិធី

ដោយក្នុងនោះ លោកអ្នកគ្រាន់តែឆ្លើយសំនួរសាមញ្ញៗមួយចំនួនអំពីខ្លួនអ្នក ជ្រើសរើសទម្លាប់ញ៉ាំ សកម្មភាពប្រចាំថ្ងៃ អាការរយៈពេល ៦ខែចុងក្រោយ ដែលអ្នកបានជួបប្រទះ នោះអ្នកនឹងដឹងថា អាការក្រពះរបស់អ្នកស្ថិតក្នុងស្ថានភាពណាហើយ។ ជាពិសេស យើងក៏អាចដឹងបានផងដែរ តើអ្នកអាចព្យាបាលដោយទិញថ្នាំដោយខ្លួនឯងនៅឱសថស្ថាន ឬចាំបាច់ត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាល។

យ៉ាងណាមិញ ប្រសិនបើលោកអ្នកអាចកំណត់បានថា អាចព្យាបាលដោយទិញថ្នាំដោយខ្លួនឯងនៅឱសថស្ថាន កុំភ្លេចណា យើងសូមណែនាំ Promag ជាឱសថព្យាបាលអាការឈឺក្រពះបានយ៉ាងមានប្រសិទ្ធភាព។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការប្រើប្រាស់វេបសាយ ក្រពះម៉ែត សូមចុចលើតំណ Link : Maag Meter - Kalbe Consumer Health - Official Global Website 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]