ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រិយមិត្តនិយមតាមដានជីវិតឯកជនតារា ប្រាកដជាបានដឹងរួចមកហើយថា អ្នកនាង លី ម៉ារីណា ទើបតែបង្ហាញមុខគូស្នេហ៍ នៅក្នុងកម្មវិធីខួបកំណើត។ ពិតណាស់ ទោះបីទើបបង្ហាញមុខដៃគូថ្មី ប៉ុន្តែនាងនិងគូស្នេហ៍ហាក់ស្និទ្ធស្នាលនឹងគ្នាខ្លាំង។

លើសពីនេះទៅទៀត គេតែងឃើញអ្នកនាង លី ម៉ារីណា ដឹកដៃគូស្នេហ៍ខ្លួនចូលរួមកម្មវិធីផ្សេងៗជាញឹកញាប់តែម្ដង។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញតារារូបនេះកាន់តែទទួលបានក្ដីសុខខ្លាំងឡើង ខណៈមានគូស្នេហ៍ពូកែយល់ចិត្ត និងពូកែថ្នមដូច្នេះ។


មួយវិញទៀត ថ្មីៗនេះគេឃើញអ្នកនាង លី ម៉ារីណា បង្ហាញស្នាដៃធ្វើម្ហូបជូនគូស្នេហ៍ខ្លួន ដែលមើលទៅពិតជាមានក្ដីសុខ និងសុភមង្គលតែម្ដង។ ហើយក្រៅពីធ្វើមុខម្ហូប តារារូបនេះស្លៀតពោលពាក្យពីគន្លឹះនៃការរក្សាចំណងស្នេហាឲ្យបានយូរអង្វែងផងដែរ។ ដោយតារារូបនេះបាននិយាយថា៖ «ពេលដែលនៅជាមួយគ្នាត្រូវចេះធ្វើល្អនឹងគ្នា ហើយផ្តល់តម្លៃឲ្យគ្នាទើបរក្សាចំណងនៃសេចក្តីស្រលាញ់បានយូរអង្វែង មកចូលរួមអាហារពេលល្ងាចជាមួយខ្ញុំទេ»៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]