អូស្ត្រាលី៖ ច្រើនឆ្នាំមកហើយ ដែលតារាចម្រៀងស្រីទទួលបានប្រជាប្រិយភាពអ្នកនាង នីរ័ត្ន បានដកឃ្លាពីសង្គមសិល្បៈ។ ពិតណាស់ តារារូបនេះបានទៅរស់នៅប្រទេសអូស្ត្រាលី ក្រោយរៀបការជាមួយស្វាមីអាណិកជន។ ហើយស្របពេលទៅរស់នៅខាងស្វាមី នាងពិតជាទទួលបានសុភមង្គលតែម្ដង។

មួយវិញទៀត ទោះបីបាត់មុខពីសង្គមសិល្បៈ ប៉ុន្តែម្ចាស់បទ «វល់ៗ» តែងតែបង្ហោះរូបភាពបង្ហាញពីជីវិតឯកជនឲ្យហ្វេនបានឃើញជានិច្ច។ លើសពីនេះទៅទៀត គេដឹងថាតារារូបនេះពិតជាបានសាងគ្រួសារមួយយ៉ាងមានភាពកក់ក្ដៅ ពោរពេញដោយក្ដីសុខ និងស្នាមញញឹម។

ជាក់ស្ដែង មុននេះអ្នកនាង នីរ័ត្ន បានបង្ហោះរូបភាពជាច្រើនសន្លឹក រួមទាំងសារអបអរខួបអាពាហ៍ពិពាហ៍៥ឆ្នាំខ្លួនផងដែរ។ ជាមួយគ្នានេះដែរ ស្របពេលបង្ហោះរូបភាពរួច មានហ្វេនជាច្រើនបានចូលរួមអបអរសាទរ និងជូនពរនាងនិងស្វាមីឲ្យស្រលាញ់គ្នាបែបនេះជារៀងរហូតតទៅគ្រប់ៗគ្នាតែម្ដង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com