ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ប៉ុន្មានថ្ងៃនេះ កន្លងមកនៅរាជធានីភ្នំពេញ តែងតែមានធ្លាក់ភ្លៀង នៅចន្លោះម៉ោង ៤ ទៅ៥ល្ងាច ជាម៉ោងចេញពីបំពេញការងារ ដែលជាហេតុធ្វើឱ្យមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គមឆ្ងល់ ខ្លះយកមកលេងសើចរឿងមេឃថាជួបគ្នានៅម៉ោង៥ ជាហូរហែរ។
ជុំវិញករណីនេះ លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម បានលើកឡើងថា ជាទូទៅនៅពាក់កណ្ដាលរដូវវស្សា ភ្លៀងតែងធ្លាក់នៅពេលរសៀល និងឈានដល់ព្រលប់ ដែលនេះជាកត្តាអាកាសធាតុធម្មតា។ មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុននេះ មានភ្លៀងមួយមេធំធ្វើឲ្យលេចទីក្រុងភ្នំពេញ មហាជនមិនអាចធ្វើដំណើរបាន ភាគច្រើនរលត់ម៉ូតូទៀតផង។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកានៃសារព័ត៌មាន Thmey Thmey 25 ជាមួយលោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោមនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]