យល់ដឹង៖ បច្ចុប្បន្ននេះ សម័យកាន់តែទំនើប បច្ចេកវិទ្យាកាន់តែរីកចម្រើន ការប្រើប្រាស់បណ្ដាញសង្គមក៏កាន់តែច្រើន ធ្វើឲ្យជនឆបោកឈ្លៀតឱកាសបោកបានគ្រប់វិធី។ ជាពិសេស ចំពោះបងប្អូនដែលកំពុងប្រើប្រាស់គណនី Telegram សម្រាប់ការងារ ផ្ញើឯកសារ ឬទំនាក់ទំនងផ្សេងៗ គួរតែមានការប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំង។
![](https://s9.kh1.co/dc/dccc26b7694dadc0d537b5bc3f35284496c9d3bd.jpg)
ជាក់ស្ដែង ថ្មីៗនេះមានបុរសម្នាក់បានចែករំលែកបទពិសោធន៍ខ្លួន ដែលត្រូវបានជនបោកប្រាស់ ទាញយកគណនីតេឡេក្រាមបានសម្រេច។ ប៉ុន្ដែ ដោយលោកបានដឹងខ្លួនមុន ទើបមិនអាចចាញ់កលមនុស្សមានល្បិច ដោយលោកបានឲ្យគេថត screen ដើម្បីបញ្ជាក់ថា ខ្លួនកំពុងតែលេងជាមួយម្ចាស់គណនីពិតប្រាកដមែន។
![](https://s9.kh1.co/14/14e44c5d1c21786a76f0e06d13ff212e74536e87.jpg)
មិនតែប៉ុណ្ណោះ ម្ចាស់ហ្វេសប៊ុក ឈ្មោះ កូវ វណ្ណារ៉ា បានចែករំលែកវិធីការពារខ្លួន ដែលអាចជៀសវាងពួកជនឆបោកបានដូចខាងក្រោមនេះ៖
១.ត្រូវប្រើសារជាសំឡេង កុំសរសេរអត្ថបទ
២.គួរទាក់ទងគ្នាតាមទូរស័ព្ទផ្ទាល់ ឬទូរសព្ទបញ្ជាក់។
៣.បើមានការស្នើបញ្ចូលតេឡេក្រាម ទោះអ្នកស្គាល់គ្នាក៏ដោយ សូមចុច Block ចោលទៅ ឬទូរសព្ទសួរបញ្ជាក់ជាមុនសិនសឹមចុចទទួល។
ប្រភព៖ កូវ វណ្ណារ៉ា
ថ្ងៃនេះជួបខ្មោចលងហើយ តែមកប៉ះចំអាចារ្យខ្មោច(Undertaker)😂 (តេឡេក្រាមបង ឡេង គន្ធារិទ្ធ...
Posted by កូវ វណ្ណារ៉ា on?nbsp;
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]