ពិតណាស់ ការពពោះ ជាដំណាក់កាលដ៏រំភើបរីករាយរបស់ស្ត្រីគ្រប់រូប ប៉ុន្តែម៉ាក់ៗក៏ប្រឈមនឹងការប្រែប្រួលច្រើនដូចគ្នា។ បញ្ហាមួយចំនួនដែលតែងតែកើតឡើងអំឡុងពេលពពោះ មានដូចជាឈឺខ្នង ពិបាកគេង ហើយមួយវិញទៀត ម៉ាក់ក៏អាចប្រឈមនឹងបញ្ហាបបូរមាត់ឡើងខ្មៅដោយមិនដឹងខ្លួនផងដែរ។
កត្តាអ្វីខ្លះដែលនាំឲ្យបបូរមាត់ឡើងខ្មៅអំឡុងពេលពពោះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង បបូរមាត់ឡើងខ្មៅ តែងកើតឡើងជារឿយៗអំឡុងពេលពពោះ ហើយមានស្ត្រីប្រមាណជា៥០ ទៅ៧០ភាគរយជួបប្រទះបញ្ហាមួយនេះ។ យ៉ាងណាមិញ អ្នកជំនាញជឿថា បបូរមាត់ខ្មៅនេះ អាចបណ្តាលមកពីការប្រែប្រួលអ័រម៉ូន និងកង្វះសារធាតុចិញ្ចឹមជាក់លាក់អំឡុងពេលពពោះ។
គន្លឹះបញ្ចៀសបញ្ហាបបូរមាត់ខ្មៅអំឡុងពេលពពោះ
ម៉ាក់ៗក៏អាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយឱកាសនៃបញ្ហាបបូរមាត់ខ្មៅអំឡុងពេលពពោះបាន ដោយ៖
១. ប្រើក្រមួនលាបមាត់ ឬ Lip balm
ការការពារបបូរមាត់ពីកម្តៅថ្ងៃខ្លាំង ដោយប្រើក្រមួនលាបមាត់ ឬក្រែមដែលមានSPF គឺជារឿងសំខាន់ ពីព្រោះថាកាំរស្មី UV អាចជំរុញការផលិតសារធាតុ Melanin ដែលនាំឲ្យបបូរមាត់យើងប្រែពណ៌ទៅជាខ្មៅ។
២. របបអាហារតុល្យភាព
បន្ថែមពីនេះ ម៉ាក់ៗក៏មិនអាចខ្វះបាននូវរបបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលរួមមានជាតិដែក អាស៊ីដ Folic វីតាមីន C និង E។ អាហារទាំងនេះ អាចបញ្ចៀសកង្វះសារធាតុចិញ្ចឹមសំខាន់ៗដែលនាំឲ្យបបូរមាត់ឡើងខ្មៅ។
៣. រក្សាជាតិទឹក
យើងធ្លាប់បានឮរួចមកហើយថា ការរក្សាជាតិទឹកក្នុងរាងកាយមានសារៈសំខាន់ណាស់។ នៅពេលដែលស្បែកមានសំណើម នោះម៉ាក់ៗមិនងាយប្រឈមនឹងបញ្ហាបបូរមាត់ខ្មៅឡើយ។
៤. ជៀសវាងស្រ្កាប់បបូរមាត់លើសកម្រិត
ប្រសិនបើយើងឧស្សាហ៍ស្រ្កាប់ ឬត្រដុសបបូរមាត់ញឹកញាប់ នោះស្បែកបបូរមាត់នឹងងាយឡើងពណ៌ខ្មៅ។ ជំនួសមកវិញ យើងគួរសម្អាតបបូរមាត់ដោយប្រើហ្វូមដែលគ្មានជាតិកាត់ ឬកំណាត់ទន់ៗ ទើបជាការប្រសើរ។
៥. ញ៉ាំវីតាមីនរក្សាគភ៌
ជាមួយគ្នានេះដែរ ការញ៉ាំវីតាមីនរក្សាគភ៌ ដែលណែនាំឲ្យគ្រូពេទ្យជំនាញ គឺជារឿងចាំបាច់បំផុតមួយ ពីព្រោះអាហារបំប៉នទាំងនេះ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ និងជួយអាចទ្រទ្រង់សុខុមាលភាពទាំងមូល ព្រមទាំងបញ្ចៀសបញ្ហាកង្វះសារធាតុចិញ្ចឹមថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]