កម្សាន្ត៖ កាលពីយប់មិញ ត្រូវនឹងថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៣ ជាថ្ងៃខួបកំណើតកូនស្រីតារាសម្ដែង និងពិធីការិនីអ្នកនាង គង់ ចាន់ស្រីមុំ។ ពិតណាស់ ជារៀងរាល់ឆ្នាំ គេតែងឃើញអ្នកម៉ាក់សម័យថ្មីរូបនេះ រៀបចំពិធីខួបកំណើតជូនកូនស្រីបណ្ដូលចិត្តផងដែរ។
មួយវិញទៀត រាល់ពេលមានកម្មវិធីបែបនេះ គេឃើញអ្នកនាង គង់ ចាន់ស្រីមុំ តែងជ្រើសរើសconcept សម្រាប់កម្មវិធី ដើម្បីឲ្យមើលទៅប្លែកភ្នែកសម្រាប់អ្នកចូលរួម និងសម្រាប់ហ្វេនជាដើម។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំនេះ តារារូបនេះឲ្យមហាជនប្លែកអារម្មណ៦ជាថ្មីម្ដងទៀត ខណៈនាងរើសយកconceptតែងខ្លួនបែបតុក្កតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ឆ្នាំនេះផ្ទាល់អ្នកនាង គង់ ចាន់ស្រីមុំ រៀបចំពិធីយ៉ាងអធិកអធម មានភ្ញៀវចូលរួមច្រើនតែម្ដង។ មួយវិញទៀត គេសង្កេតឃើញថា មានតារាជាច្រើនបានអញ្ជើញចូលរួម និងបានតុបតែងខ្លួនបែបតុក្កតា Sailor Moon គ្រប់ៗគ្នា រហូតធ្វើឲ្យហ្វេនលាន់មាត់សរសើរពីរូបសម្រស់គ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]