វៀតណាម៖ កាលពីពេលថ្មីៗនេះ កំពុងមានរឿងផ្ទុះការវែកញែកចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ខណៈមង្គលការមួយនៅប្រទេសវៀតណាម ខាងកូនក្រមុំប្រកាសសុំលែងលះស្វាមីខ្លួនទាំងពាក់កណ្ដាលកម្មវិធី។ ដោយមួហេតុ កូនក្រមុំឃើញកូនកំលោះស្ទុះទៅថើបនារីម្ដាក់ដែលជាមិត្តភក្ដិ ដែលធ្វើឲ្យកូនក្រមុំខឹងសម្បារយ៉ាងខ្លាំង។
ពិតណាស់ កូនកំលោះ និងនារីម្នាក់នោះ ត្រូវបានគេដឹងថា ជាមិត្តភក្ដិស្គាល់គ្នាតាំងពីយូរណាស់មកហើយ។ មួយវិញទៀត អ្នកលេងបណ្ដាញសង្គម ក៏បានពោលពាក្យថា ទោះស្និទ្ធគ្នាប៉ុណ្ណា ក៏មិនគួរ ធ្វើរឿងនេះឡើងក្នុងកម្មវិធី។
មួយវិញទៀត ព្រោះតែឃើញ ស្វាមីរបស់ខ្លួនស្និទ្ធស្នាលជាមួយអ្នកផ្សេង ទើបខាងកូនក្រមុំទ្រាំលែងបានក៏សម្រេចចិត្តលែងលះនៅពាក់កណ្តាលពិធីអាពាហ៍ពិពាហ៍តែម្ដងទៅ។ ហើយគួរបញ្ជាក់ផងដែរថា ទោះបីជាខាងកូនកំលោះខំតាមអង្វរយ៉ាងណាក៏ដោយ ក៏កូនក្រមុំនៅតែទទូចសុំលែងលះដដែល៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]