អាមេរិក៖ កន្លងមកប្រជាប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្ដែងស្រីមានរូបសម្ផស្សស្រស់សោភា រ៉ូហ្សីលាប បានដកឃ្លាពីការងារសិល្បៈអស់ជាច្រើនឆ្នាំ ក្រោយរៀបការជាមួយស្វាមីអាណិកជនរស់នៅអាមេរិក។ ពិតណាស់ បច្ចុប្បន្នអតីតតារាស្រីរូបនេះ បានកំពុងរស់នៅលើទឹកដីប្រទេសអាមេរិកផងដែរ។
លើសពីនេះទៅទៀត ក្រោយរៀបអាពាហ៍ពិពាហ៍បានច្រើនឆ្នាំ ហើយមានកូនស្រីម្នាក់រួចមក គេឃើញថា អ្នកនាង រ៉ូហ្សីលាប រឹតតែទទួលបានសុភមង្គល និងភាពកក់ក្ដៅ ខណៈមានស្វាមីល្អ ហើយកូនស្រីគួរឲ្យក្នាញ់យ៉ាងដូច្នេះ។ មួយវិញទៀត ជារឿយៗតារារូបនេះ តែងបង្ហោះរូបភាពលើបណ្ដាញសង្គម បង្ហាញពីស្នាមញញឹមជានិច្ច។
ជាក់ស្ដែង ប្រិយមិត្ត និងហ្វេនរបស់អ្នកនាង រ៉ូហ្សីលាប ធ្លាប់តែបានឃើញនាងបង្ហោះរូបដើរលេង ឬទៅចូលរួមកម្មវិធីផ្សេងៗ រៀបចំខ្លួនយ៉ាងស្រស់ស្អាត។ ប៉ុន្តែមុននេះ នាងបានបង្ហោះរូបមួយសន្លឹក កំពុងគេងលើគ្រែនៅមន្ទីពេទ្យ បង្ហាញស្នាមញញឹម។ ហើយរូបភាពនេះ នាងមិនទាន់បង្ហើបដំណឹងនោះទេថា នាងគេងលើគ្រែពេទ្យដោយមូលហេតុអ្វីនៅឡើយនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]