កម្សាន្ត៖ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមបានផ្ទុះការចាប់អារម្មណ៍ទៅលើវីដេអូមួយ ដែលមានគេលួចថតយុវជនម្នាក់រុញម៉ូតូកាត់ភ្លៀង។ ដោយវីដេអូនោះ អ្នកជិះក្នុងឡានមួយបានថតពីសកម្មភាពយុវជនរូបនោះ និងបានបង្ហោះលើបណ្ដាញសង្គម ជាមួយការសរសើរពីមុខមាត់ស្អាតផងដែរ។ 

លើសពីនេះទៅទៀត បន្ទាប់ពីបង្ហោះមិនបានប៉ុន្មានផង ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានស៊ែរវីដេអូនោះ ហើយថែមទាំងសរសើរពីរូបសម្បត្តិកំលោះរូបនោះគ្រប់ៗគ្នា ខណៈមុខមាត់ឃ្យូត ស្រស់សង្ហា និងញញឹមស្រស់ផងនោះ។ មិនតែប៉ុណ្ណោះ នៅពេលដឹងថាគេលួចថតខ្លួន យុវជនរូបនោះបានត្រឹមតែញញឹមយ៉ាងរួសរាយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រិយមិត្តបានឃើញតែវីដេអូថតពីក្នុងរថយន្ត មានសភាពមើលមិនច្បាស់ ប៉ុន្តែបើមើលពីរូបភាព និងមុខមាត់ច្បាស់ៗ នៃការបង្ហាញពីម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ Kheang tiktok ឃើញថាកំលោះរូបនោះ ពិតជាសង្ហា មានមន្តស្នេហ៍កម្រិតណា។ ចំណែកស្បែកមុខក៏ម៉ដ្ឋរលោង ស្នាមញញឹមក៏មានមន្តស្នេហ៍ រហូតធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ងាកមកចាប់អារម្មណ៍ និងផ្ទុះការសរសើរជាថ្មីម្ដងទៀត៕ 

ប្រភពវីដេអូ៖ Kheang tiktok

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]