កម្សាន្ត៖ អាចនិយាយបានថា ក្នុងឆ្នាំ២០២៣នេះ កម្មវិធីលំដាប់ពិភពលោក The Voice Cambodia បានកំពុងដំណើរការប្រកួតស្វែងរកអ្នកមានសម្លេងល្អ ដើម្បីបន្តទៅកាន់វគ្គជាបន្តបន្ទាប់។ 

ពិតណាស់ កម្មវិធីThe Voice Cambodia បានប្រកួតជាច្រើនសប្ដាហ៍មកហើយ ចំណែកបេក្ខភាពទាំងអស់ សុទ្ធសឹងមានសមត្ថភាពខ្លាំងៗ និងមានសម្លេងពីរោះដូចៗគ្នាតែម្ដង។ មួយវិញទៀត កាលពីយប់មិញនេះ ក៏មានបេក្ខភាពសម្លេងល្អច្រើន ប៉ុន្តែគេចាប់អារម្មណ៍ឃើញថា មានបេក្ខជនម្នាក់មានភាពលេចធ្លោតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បេក្ខភាពម្នាក់ដែលមានភាពលេចធ្លោកាលពីយប់មិញនោះ មានឈ្មោះ ហេង សុវណ្ណនរៈ ដែលគេស្គាល់ថាជាប្អូនថ្លៃរបស់តារាចម្រៀងដ៏ល្បីមួយរូបគឺលោក នី រតនា។ លើសពីនេះទៅទៀត គេចាប់អារម្មន៍ឃើញថា បេក្ខជនរូបនេះមានទឹកដមសំនៀងពីរោះ ហើយអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ រហូតទទួលបានកៅអី៣ និងអាចបន្តទៅវគ្គបន្ទាប់ផងដែរ៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ហេង សុវណ្ណនរៈ 
ហេង សុវណ្ណនរៈ
ហេង សុវណ្ណនរៈ
ហេង សុវណ្ណនរៈ
ហេង សុវណ្ណនរៈ
លោក នី រតនា និង ហេង សុវណ្ណនរៈ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]