ភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក ជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុត និងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ព្រមទាំងក្រុមហ៊ុន ID Capital (IDC) បានភ្ជាប់ភាពជាដៃគូសហការនៅថ្ងៃនេះ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានកាន់តែប្រសើរបន្ថែមទៀតដល់សហគ្រិនកម្ពុជា និងម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិកនៃសមាគម IDI និងIDC សម្រាប់កំណើនអាជីវកម្មនៅវិស័យឧស្សាហកម្មនីមួយៗ ដោយគាំទ្រការច្នៃប្រឌិតនៃអាជីវកម្ម។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ រវាងលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC នៅការិយាល័យកណ្តាលរបស់ធនាគារ ព្រីនស៍ ដែលមានទីតាំងនៅអគារព្រីនស៍ភ្នំពេញ ផោវើរ។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ព្រីនស៍ ផងដែរ រួមមាន លោកLooi Kok Soon អនុប្រធាននាយកប្រតិបត្តិ លោកLeslie Lee នាយកប្រតិបត្តិចែកចាយ លោកAlex Lim នាយកនាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងទីផ្សារ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមIDI និងក្រុមហ៊ុនID Capital រួមមាន លោក ចាប សុភ័គ ប្រធានលេខាធិការដ្ឋានសមាគម IDI និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន IDC លោក អ៊ុច សោភ័ណ សមាជិកក្រុមប្រឹក្សាភិបាល លោក សៀង ឆាង សមាជិកក្រុមប្រឹក្សាភិបាល លោក សុខ វឌ្ឍនៈ នាយកប្រតិបត្តិវិនិយោគ និងអាជីវកម្ម និងអ្នកស្រី ប៉ាន់ អម្រឹតធីតា នាយកប្រតិបត្តិប្រតិបត្តិការ។
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC ក៏បានបញ្ជាក់ដែរថា៖
នៅក្នុងកិច្ចសហប្រតិបត្តិការនេះ IDI និង IDC គឺជាមជ្ឈមណ្ឌលវិនិយោគចម្បងដែលជួយសហគ្រិន ក្នុងការកំណត់គម្រោងវិនិយោគ និងសម្រេចបាននូវផលចំណេញពីការវិនិយោគខ្ពស់ តាមរយៈការកសាងបណ្តាញវិនិយោគិនដ៏រឹងមាំ។ ទន្ទឹមនឹងនេះ ធនាគារ ព្រីនស៍ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុស្នូលដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សមាជិកចំនួន១០១ របស់ IDI និង IDC ដែលត្រូវការដើមទុន ដើម្បីវិនិយោគ ឬពង្រីកក្រុមហ៊ុនរបស់ពួកគេ និងគម្រោងអាជីវកម្មថ្មីៗដែលត្រៀមខ្លួនរួចរាល់សម្រាប់ការចុះបញ្ជី។ យើងផ្តល់ជូននូវការប្រឹក្សាអំពីការវិនិយោគ និងប្រតិបត្តិការអាជីវកម្មលើផ្នែកហិរញ្ញវត្ថុ ដើម្បីជួយឱ្យសហគ្រិនគ្រប់រូបសម្រេចបាននូវចក្ខុវិស័យ និងគោលដៅរបស់ពួកគេ ដោយមិនកំណត់ចំពោះប្រភេទអាជីវកម្មនោះទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)។
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៤ និងទីតាំងអេធីអឹមចំនួន៨២ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
អំពីសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និងក្រុមហ៊ុន ID Capital
សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital (IDC) មានមោទនភាពយ៉ាងខ្លាំងចំពោះភាពសម្បូរបែបនៃជំនាញរបស់វិនិយោគិនក្នុងស្រុកទាំង១០១នាក់ ដែលនាំមកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃពីទីផ្សារដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា រួមជាមួយនឹងភាពជាដៃគូសហការយ៉ាងស្វាហាប់ជាមួយស្ថាប័នក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើតវេទិកាទូលំទូលាយសម្រាប់ការគាំទ្រផ្នែកពាណិជ្ជកម្ម ការតស៊ូមតិសម្រាប់ ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចកម្ពុជាទូទៅ និងវិនិយោគិន ដៃគូអាជីវកម្ម និងសហគ្រិន ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]