ភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួន ដោយបានចូលរួមសហការជាមួយក្រុមហ៊ុន Thunes ដើម្បីផ្តល់នូវជម្រើសផ្ទេរប្រាក់ទៅក្រៅប្រទេសបានភ្លាមៗប្រកបដោយភាពឆ្លាតវៃ និងងាយស្រួល។
តាមរយៈធនាគារឌីជីថលដ៏ជោគជ័យរបស់ស្ថាបនានឹងជួយជំរុញឱ្យសេវាផ្ទេរប្រាក់ក្រៅប្រទេសមួយនេះអាចពង្រីកសេវាផ្ទេរប្រាក់របស់ខ្លួនទូទាំងពិភពលោក និងផ្តល់ជូនអតិថិជននូវវិធីសាស្រ្តដ៏ងាយស្រួលសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេស។ សេវាកម្មនេះផងដែរក៏ផ្តល់ជូនអតិថិជន ជាពិសេសសម្រាប់អតិថិជនដែលជាអាជីវករលក់ដុំ លក់រាយ និងអ្នកចែកចាយផលិតផល និងសេវាកម្មផ្សេងៗនូវបទពិសោធន៍កាន់តែល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបជាមួួយនឹងការផ្ទេរប្រាក់បែបឌីជីថល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមគូសបញ្ជាក់ផងដែរថា សេវាផ្ទេរប្រាក់ថ្មីនេះនឹងអនុញ្ញាតទាំងអតិថិជនឯកត្តជន និងអាជីវកម្មធ្វើការផ្ទេរប្រាក់បានភ្លាមៗដោយចំណាយត្រឹមតែ ៤ ដុល្លារប៉ុណ្ណោះ និងងាយស្រួលផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្ម សិស្សនិស្សិតដែលសិក្សានៅក្រៅប្រទេស ឬ នរណាម្នាក់ដែលត្រូវការប្រាក់បន្ទាន់ខណៈពេលដែលពួកគេធ្វើដំណើរកម្សាន្ត និងព្យាបាលជំងឺនៅក្រៅប្រទេស។
បន្ថែមពីលើនេះផងដែរ សេវាកម្មថ្មីនេះអាចបង្កើនបទពិសោធន៍ល្អៗ និងភាពងាយស្រួលជូនអតិថិជន ព្រោះថាឥឡូវនេះពួកគេអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ 10,000 ដុល្លារក្នុងមួយថ្ងៃ តាមរយៈកម្មវិធីធនាគារចល័ត ស្ថាបនា ម៉ូបាល ដែលទើបតែទទួលបានពានរង្វាន់ឆ្នើម ដែលអនុញ្ញាឱ្យអតិថិជនធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទៅក្រៅប្រទេសដូចជា ប្រទេសជប៉ុន សិង្ហបុរី ថៃ វៀតណាម ហុងកុង ម៉ាឡេស៊ី លុចសំបួ អង់គ្លេស អូស្ត្រាលី កាណាដា បារាំង ហ្វីលីពីន ឥណ្ឌូនេស៊ី កូឡុំប៊ី និងកូរ៉េខាងត្បូង។លើសពីនេះ អ្នកទទួលប្រាក់អាចធ្វើការដកប្រាក់បានតាមរយៈគណនីធនាគារ Mobile Wallet និងអាចដកជាសាច់ប្រាក់ក៏បានជាមួយនឹងរូបិយប័ណ្ណជាង ១០ប្រភេទ។ ទាញយក ស្ថាបនា ម៉ូបាល ឥលូវនេះ ដើម្បីទទួលបានបទពិសោធន៍ផ្ទេរប្រាក់ក្រៅ។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងវីសា ម៉ាស្ទ័រកាត Western UnionThunesហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022”និង “Leadership In Innovation For SME 2022”ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]