ភ្នំពេញ៖ ឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប ត្រូវបានសាធារណជនទទួលស្គាល់ថាជាសហគ្រិនវ័យក្មេងដ៏ឆ្នើមមួយរូបក្នុងវិស័យអចលនទ្រព្យ។ ក្រៅពីការជួយសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានាតាមរយៈថវិការ និងសម្ភារៈ លោកក៏តែងតែចែករំលែកទស្សនៈ គំនិតល្អៗទាក់ទងនឹងធុរកិច្ច បទពិសោធន៍ជីវិតក្នុងការសេពគប់មនុស្ស និងសារលើកទឹកចិត្តនានា ដល់សាធារណជន តាមបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោកឧកញ៉ា ដែលមានគណនេយ្យ ហ្វេសប៊ុកផេក ឈ្មោះ Heng Borin ហេង បូរិន ផងដែរ។
ខាងក្រោមនេះ ជាសម្រង់ទស្សនៈល្អៗរបស់លោកឧកញ៉ា ហេង បូរិន ដែលលោកបានចែករំលែកកន្លងមក៖
ប្រសិនបើអ្នកមានធាតុទាំង4នេះក្នុងខ្លួន ខ្ញុំជឿជាក់ថាជីវិតរបស់អ្នកមិនស្រយុតទេ ស្មោះត្រង់ ទៀងទាត់ ត្រឹមត្រូវ ច្បាស់លាស់។
ប្រសិនបើអ្នកចង់បានអ្នកជុំវិញខ្លួនល្អ ក្រុមការងារល្អ បុគ្គលិកល្អ បងប្អូនល្អ មិត្តភក្តិល្អ គ្រួសារល្អ និងដៃគូល្អ ជាដំបូងនោះ គឺអ្នកត្រូវតែជាមនុស្សល្អជាមុនសិន។
កុំស្អប់មនុស្សឥតហេតុផល ប៉ុន្តែបើអ្នកមានហេតុផលត្រូវស្អប់ សូមកុំឈ្លោះប្រកែកជាមួយ អ្នកគ្រាន់តែដើរចេញពីគេទៅបានហើយ។ ហើយម្យ៉ាងកុំភ្លេចខំប្រឹងប្រែងឱ្យខ្លាំងជាងគេផង។
សុចរិតភាព និងភាពស្មោះត្រង់មានតម្លៃខ្លាំងណាស់ ប្រសិនបើអ្នកគ្មានវាក្នុងខ្លួនទេ នោះអ្នកនឹងមិនអាចហក់ទៅបានឆ្ងាយទេ។ ភាពស្មោះត្រង់មិនអាចឱ្យយើងក្លាយជាអ្ននមានពិតប្រាកដមែន ប៉ុន្តែភាពស្មោះត្រង់ធ្វើឱ្យយើងមានតម្លៃយ៉ាងពិតប្រាកដ។
កុំបន្ទាបបន្ថោកខ្លួនឯង រហូតដល់អ្នកដ៏ទៃមើលងាយយើងបាន។ មនុស្សមានផ្លូវ និងមធ្យោបាយរស់នៅរៀងៗខ្លួន។ ដូច្នេះចូរធ្វើនៅអ្វីដែលអ្នកគិតថាល្អ ហើយពេញចិត្តនៅអ្វីដែលខ្លួនយើងមាន។
វិធីល្អបំផុតក្នុងការបង្រៀនអ្នកដទៃគឺ ការធ្វើឱ្យគេមើលជាគំរូ។ គំរូល្អមានឥទ្ធិពល និងកេរ្តិ៍ឈ្មោះតកូនចៅ។ ថ្វីដ្បិតតែគំរូល្អគ្រានពណ៌ គ្មានក្លិន តែគំរូល្អមានអនុភាពក្រអូបច្រាសខ្យល់។
អ្នកគ្រប់គ្រងដែលចង់អភិវឌ្ឍក្រុមខ្លួនឱ្យខ្លាំង ត្រូវតែអភិវឌ្ឍខ្លួនឯងឱ្យខ្លាំងជាមុនសិន ពីព្រោះថាបើខ្លួនមិនខ្លាំងក្រុមទាំងមូលក៏មិនខ្លាំងដែរ។
ខាងលើនេះគ្រាន់តែជាការដកស្រង់កម្រង់ទស្សនៈមួយចំនួនប៉ុណ្ណោះ។ បើលោក លោកស្រី ចង់ស្វែងរកបន្ថែម ឬឈ្វេងយល់ពីលោកឧកញ៉ា សូមចូលទៅកាន់ ហ្វេសប៊ុកផេក ផ្លូវការរបស់លោក ដែលមានឈ្មោះ Heng Borin ហេង បូរិន។
សូមជម្រាបជូនថា លោក ឧកញ៉ា ហេង បូរិន ស្ថាបនិក និងជាអគ្គនាយក បុរី ហេង បូរិន គ្រុប ដែលមានទីតាំងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]