ភ្នំពេញ៖ ABA ​ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា (១) ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជា “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ដប់ឆ្នាំជាប់ៗគ្នាពីទស្សនាវដ្ដី  Euromoney ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ​របស់​ពិភពលោក​។​ ពិធី​ប្រគល់​ពានរង្វាន់​ជូន​ម្ចាស់​ជ័យ​លា​ភី ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងហុងកុង​ ដែលប្រជុំ​ដោយ​អ្នកជំនាញ​កំពូលៗក្នុងវិស័យធនាគារមក​ពី​ជុំវិញ​សកលលោក​។​ ​

ពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការបន្ដប្ដេជ្ញាចិត្តរបស់ធនាគារ ABA និង​ការយកចិត្តទុកដាក់របស់ធនាគារ ផ្ដោតលើឧត្តមភាព និងការពេញចិត្តរបស់អតិថិជន។ Euromoney​ បាន​សាទរ​ ABA​ ចំពោះ​ដំណោះស្រាយ​សេវា​ធនាគារ​ ប្រកបដោយ​ន​វា​នុ​វត្តន៍​  យុទ្ធសាស្ត្រដ៏​រឹង​មាំ​ក្នុងការ​ពង្រីក​សក្ដានុពល ​ និងការរីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់ ABA នៅក្នុងទីផ្សារកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេច​របស់​គណៈវិនិច្ឆ័យ ក្នុងការផ្ដល់ជូនធនាគារ ABA នូវពានរង្វាន់ “ធនាគារឆ្នើមបំផុតនៅកម្ពុជា”​ នេះ ក៏​ផ្អែក​ទៅ​លើ​វឌ្ឍនភាព​ និង​ការ​ពង្រឹងសមត្ថភាព​សំខាន់ៗ សំដៅ​អភិវឌ្ឍ ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​ទំនើប របស់​ធនាគារ​រួម​មាន​៖

- គណនី ABA Junior ដែលអនុញ្ញាតឲ្យកុមារ ឬក្មេងជំទង់អាយុចាប់ពី 10 ឆ្នាំ អាចប្រើប្រាស់កម្មវិធីសេវាធនាគារលើទូរស័ព្ទដៃបាន ដោយពួកគេអាចពិនិត្យសមតុល្យសាច់ប្រាក់ភ្លាមៗក្នុងពេលជាក់ស្ដែង, ផ្ទេរប្រាក់ និងទូទាត់ប្រាក់ក្នុងស្រុក ក៏ដូចជាដាក់ប្រាក់សន្សំក្នុងគណនីនោះបានផងដែរ។

- ការដាក់ដំណើរការ ម៉ាស៊ីនបើកកាត ABA ​ដែលអនុញ្ញាតឲ្យអ្នកប្រើ ABA Mobile បើកកាតក្នុងស្រុក និងកាតអន្ដរជាតិ ដោយប្រើពេលត្រឹមតែ 2 ​នាទីប៉ុណ្ណោះ ដោយមិនចាំបាច់មានការបើកជូនដោយបុគ្គលិកធនាគារឡើយ។

- កញ្ចប់ធានារ៉ាប់រង Manulife ​សុខសប្បាយ ដែលអតិថិជនធនាគារ ABA ​អាចទិញពីក្រុមហ៊ុន Manulife Cambodia ភ្លាមៗតាម ABA Mobile

- ការ​អាប់​ដេ​ត​បន្ថែម​ទៅ​លើ​កម្មវិធី​ ABA​ Merchant​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​តូច​ធំ​នានា​ទទួល​ប្រាក់​ទូទាត់​ និង​គ្រប់គ្រង​សកម្មភាព​លក់ដូរ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​ប្រសិទ្ធភាព​

  • កំណើន​ឥត​ឈប់​ឈរ​នៃ​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​។​ ជាមួយ​ទីតាំង​ ABA​ 24/7​ អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​គ្រប់ពេលវេលា​ និង​ឥត​គិតថ្លៃ​ដូច​ជា​ ដក​/​ដាក់​ប្រាក់​,​ ដាក់​មូល​ប្ប​ទា​នប​ត្រ​ ក៏​ដូច​ជា​បើក​កាត​ប្លា​ស្ទិ​ក​ជាដើម​។​

លោក ​Askhat ​Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា៖​

ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ធនាគារ​ដែល​ផ្ដល់​នូវ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ល្អ​ផ្ដាច់​ ជូន​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ អាជីវកម្ម​ខ្នាត​មីក្រូ​ និង​រូបវន្ដបុគ្គល​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 30​ ខែមិថុនា​ ឆ្នាំ​2023​ ធនាគារ​មានទ្រព្យ​សកម្ម​សរុប​ 10.4​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ដែល​ចំនួនអតិថិជនសរុបកើនដល់ជិត 3 ​លាន​។​ ​

អំពី​ពានរង្វាន់​ឧត្តមភាព​

ពានរង្វាន់​ឧត្តមភាព​របស់​ ទស្សនាវដ្ដី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ​ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​តំបន់​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ស្រាវជ្រាវ​៕

(១) ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]