កម្សាន្ត៖ ក្រោយជាប់ជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Supranational Cambodia 2023 កញ្ញា លីវ ជីលី ក៏បានធ្វើដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសប៉ូឡូញ។ ពិតណាស់ បវរកញ្ញារូបនេះពិតជាមានភាពជឿជាក់ និងការតាំងចិត្តតែម្ដង ស្របពេលចូលរួមប្រកួតលើឆាកអន្តរជាតិដូច្នេះ។

លើសពីនេះទៅទៀត អំឡុងពេលប្រកួតនាងពិតជាបានខិតខំបង្ហាញសមត្ថភាព ហើយរាល់ពេលបង្ហាញខ្លួនលើឆាកម្ដងៗ កញ្ញា លីវ ជីលី ពិតជាធ្វើបានយ៉ាងល្អ ពោរពេញដោយភាពជឿជាក់តែម្ដង។ ហើយកាលពីយប់មិញនេះ ក៏ជារាត្រីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Supranational 2023ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ គេដឹងថាកញ្ញា លីវ ជីលី មិនបានជាប់ក្នុងTop24ឡើយ តែទោះបីជាយ៉ាងណា នាងក៏ទទួលយកនូវលទ្ធផលមួយនេះ ព្រោះថានាងបានខិតខំអស់ពីកម្លាំងកាយចិត្ត។ ក្នុងនោះដែរ បន្ទាប់ពីប្រកួតចប់ បវរកញ្ញារូបនេះ បានជួបរឿងនឹកស្មានមិនដល់មួយទាំងខកចិត្ត ខណៈនាងបានបាត់លុយផ្ទាល់ខ្លួនចំពាន់ មួយពាន់ដុល្លារ និងឆ្នាំងសាកទូរស័ព្ទមួយទៀត។ មួយវិញទៀត គេក៏ឃើញមានអ្នកគាំទ្រជាច្រើន បានចូលទៅComment លើកទឹកចិត្តនាងគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា លីវ ជីលី 
កញ្ញា លីវ ជីលី 
កញ្ញា លីវ ជីលី 
កញ្ញា លីវ ជីលី 
កញ្ញា លីវ ជីលី 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]