ភ្នំពេញ៖ ភាពយន្តភាគបែបគំនុំសងសឹករបស់ប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រឿង «ឈាមបាប» ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកនិយមរឿងភាគខ្មែរ។

មានឈុតពិសេសៗជាច្រើនដែលមាននៅក្នុងរឿងភាគមួយនេះ បានទាក់អារម្មណ៍អ្នកទស្សនាឲ្យមិនសរសើរមិនបាននូវភាពប៉ិនប្រសប់នៃការសម្តែងរបស់តួអង្គនិមួយៗដែលមើលទៅដូចធម្មជាតិពិតៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី Talk Show មួយរបស់រឿងឈាមបាបនេះ តួឯកលោក លឹម ជាឡាយ បាននិយាយថា លោកស្ទើរតែក្លាយជាមនុស្សរោគចិត្តមែនទែន ដោយសារតែពេលសម្តែងលោកបានដាក់អារម្មណ៍ចូលតួខ្លាំងពេក។

តែយ៉ាងណាតារាសម្តែងខ្ពស់ស្រឡះរូបនេះ បាននិយាយបន្ថែមថា នេះគឺជារឿងដែលប្លែកបំផុតសម្រាប់លោកតាំងពីប្រឡូកចូលវិស័យសម្តែង៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]