កម្សាន្ត៖ ពិតណាស់ ប្រិយមិត្តនិយមតាមដានពីជីវិតឯកជនរបស់អ្នកសិល្បៈ ប្រាកដជាបានដឹងរួចមកហើយ ពីអ្នកនាង ពេជ្រ សូលីកា និងអ្នកនាង ឌី សូនីតា។ ដោយសិល្បការិនីទាំងពីរូបនេះ មានកូនតូចគួរឲ្យក្នាញ់ម្នាក់មួយដូចគ្នាផងដែរ។
មួយវិញទៀត ទោះបីមានកូនតូច ហើយមានឈ្មោះជា Single Mom ក៏ពិតមែន ប៉ុន្តែអ្នកនាង ពេជ្រ សូលីកា និងអ្នកនាង ឌី សូនីតា ពិតជាបានបង្ហាញថាខ្លួន ពិតជារឹងមាំ និងអាចមើលថែទាំកូនបាន។ លើសពីនេះទៅទៀត អ្នកម៉ាក់សម័យថ្មីទាំងពីរូបនេះ ក៏បានជោគជ័យលើវិថីការងារសិល្បៈ និងជំនួញផ្ទាល់ខ្លួនដូចគ្នាផងដែរ។
បន្លែមពីលើនេះទៀត ទោះបីធ្លាប់ឆ្លងកាត់ជួបរឿងលំបាកជាច្រើនក្នុងជីវិត ហើយស្ពាយងារជា Single Mom តែអ្នកនាង ពេជ្រ សូលីកា និងអ្នកនាង ឌី សូនីតា តែងតែបង្ហាញនូវស្នាមញញឹម ហើយផ្ដល់ការមើលថែទាំកូនបានយ៉ាងល្អ រហូតធ្វើឲ្យអ្នកគាំទ្រសរសើរពីភាពរឹងមាំរបស់អ្នកទាំងពីរគ្រប់ៗគ្នាតែម្ដង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]