ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទ OPPO បានប្រារព្ធពិធីសម្ពោធទូរស័ព្ទដៃថ្មីដែលមានរូបបែប Talk Show ថ្មីប្លែកដែលពុំធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ដោយយោងតាម concept របស់ទូរស័ព្ទ OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ។ តើឈុតឆាកពិសេសមួយណាដែលអ្នកចូលចិត្តជាងគេ?

តួយ៉ាង កាលពីយប់មិញនេះនៅក្នុងអំឡុងពេលសម្ពោធស្មាតហ្វូន OPPO A78 គឺមានអ្នកទស្សនាយ៉ាងច្រើន ហើយម្នាក់ៗសុទ្ធតែនាំគ្នាចូលចុច Like, Share និង Comment សឹងតែគាំង Facebook ដើម្បីមានសំណាងឈ្នះរង្វាន់ជាច្រើនពី OPPO ជាពិសេសមានវត្តមានពីតារាកិត្តិយសនិងជាទូតសុឆន្ទៈរបស់ OPPO​ រ៉េត ស៊ូហ្សាណា និងកីឡាករ E-sports ដ៏ល្បីល្បាញគឺ Donut និង Chma។ ក្នុងកម្មវិធីសម្ពោធនេះផងដែរក៏មានវត្តមានពីលោក LeeXin ដែលជាប្រធានក្រុម Burn X Flash មានតួនាទីជាពិធីករដែលញាំងឲ្យកម្មវិធីនេះកាន់តែសប្បាយនិងជក់ចិត្តដិតអារម្មណ៍។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកដល់ហើយ! ឥឡូវនេះលោកអ្នកអាចទិញ OPPO A78 ក្នុងតម្លៃត្រឹមតែ $259 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា លោកអ្នកនឹងទទួលបានកាដូបន្ថែមដូចជា កាសឥតខ្សែ បណ្ណធានា 1ឆ្នាំ និងសេវាថែទាំ។

OPPO A78 ជាស្មាតហ្វូនដែលមានតម្លៃសមរម្យ ប៉ុន្តែមិននឹកស្មានថា ស្មាតហ្វូនមួយនេះបានបង្កប់នូវលក្ខណៈសម្បត្តិជាច្រើនលើសពីស្មាតហ្វូនដទៃដែលស្ថិតក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ OPPO A78 ជាស្មាតហ្វូនត្រកូល A ដំបូងដែលបំពាក់នូវលក្ខណៈសម្បត្តិសំខាន់ៗទាំង 3 ដូចជា ថាមពលដ៏យូរអង្វែងទំហំ 5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 67Wគ្រាន់តែចំណាយពេលសាក 15នាទី នឹងទទួលបាន 48% ហើយទទួលបាន 100% ដោយចំណាយពេលត្រឹមតែ 44នាទីប៉ុណ្ណោះ។ 

ចំណែកសមត្ថភាពដ៏អស្ចារ្យមួយទៀតគឺវាបំពាក់នូវអេក្រង់ទម្លុះ AMOLED 90Hz និងជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នាដែលបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់។ បន្ថែមពីនេះ​ជាមួយ ROM 256GB ដ៏ធំបំផុតក្នុងកម្រិតតម្លៃដូចគ្នា ផ្ដល់នូវទំហំផ្ទុកគ្រប់គ្រាន់ និងបទពិសោធកាន់តែរលូនជាមួយនឹង RAM 8GB​ + 8GB ដែលសរុបដល់ទៅ 16GB ចៀសឆ្ងាយពីភាពរអាក់រអួលផ្សេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]