ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី៣ ហើយ។

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញប្អូនថ្លៃតារាចម្រៀងដ៏ល្បីឈ្មោះ នី រតនា បានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី៣ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខជន ហេង សុវណ្ណនរៈ បានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំនេះដើម្បីតាមចាប់ក្តីស្រមៃ ក្លាយជាតារាចម្រៀងល្បីដូចបងថ្លៃដែរ។

សំឡេងគោះប៊ូតុងចំនួនបីកៅអីបានបង្វែរមករកបេក្ខជនដ៏មានសមត្ថភាពម្នាក់នេះ ដែលទីបំផុតក៏បានចូលជាមួយក្រុមរបស់ខូចស៍ ឱក សុគន្ធកញ្ញា

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]