ភ្នំពេញ៖ ភាពយន្តភាគបុរាណដ៏ល្បីខ្ទរខ្ទារប្រចាំឆ្នាំ2023 ដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឍដ្ឋាន រឿង «ម្ចាស់កីតម្បាញ» ដែលមានប្រមាណក្បែរចិតសិបភាគ ជិតឈានចូលដល់ទីបញ្ចប់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែឃើញសាច់រឿងរំកិលទៅរកទីបញ្ខប់ ក្រោយចំណងបញ្ហាជាច្រើនត្រូវបានស្រាយ បណ្តាអ្នកគាំទ្រស្រាប់តែនាំគ្នាពោលពាក្យអាឡោះអាល័យ នូវខ្សែរភាពយន្តភាគដ៏ល្អមួយរឿងនេះ មិនចង់ឲ្យចប់ពេលនេះនោះឡើយ មិនតែប៉ុណ្ណោះ ថែមទាំងមានការសំណូមពរឲ្យមានវគ្គ២ ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ភាពយន្តភាគបុរាណសខ្មែរដ៏ល្បីនេះ ប្រសូតចេញពីការផលិតរបស់ទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុកគឺ ស្ថានីយទូរទស្សន៍ហង្សមាស នឹងមានការនិពន្ធដោយលោក យូរ សុភា និងដឹកនាំដោយអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះលោក កៅ សីហា

រឿង «ម្ចាស់កីតម្បាញ» នៅកំពុងបន្តការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9យប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]