ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀងរ៉េបវ័យក្មេង ដ៏មានឈ្មោះល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក វណ្ណដា កំពុងផ្ទុះការគាំទ្រពីមហាជនគ្រប់ស្រទាប់តែម្ដង។ ដោយសារតែរូបលោក មានសមត្ថភាព និងទេពកោសល្យ បូករួមនឹងអត្តចរិតល្អ ទើបធ្វើឲ្យតារារូបនេះមានប្រជាប្រិយភាពយ៉ាងដូច្នេះ។ 

លោក វណ្ណដា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ខណៈមានឈ្មោះកាន់តែល្បីល្បាញ មានមហាជនស្គាល់ជាច្រើននោះ ថ្មីៗនេះ ក្នុងបណ្ដាញសង្គម កំពុងផ្ទុះការស៊ែររូបទីងមោងមួយ ដែលអ្នកសូនរូបទីងមោងនោះ ធ្វើឲ្យដូចទៅនឹងលោក វណ្ណដា។ ហើយរូបភាពទីងមោងនោះ ត្រូវបានអ្នកគាំទ្រជាច្រើន សរសើរអ្នកសូនរូបនោះ ថាធ្វើឡើងដូចសឹង១០០ភាគរយ។ 

រូបភាព

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែមានលោក វណ្ណដា នោះទេ ដែលត្រូវបានគេធ្វើទីងមោងឲ្យដូចរូបលោក សូម្បីសិល្បករ សិល្បការិនីខ្មែរជាច្រើនរូបផ្សេងទៀត ក៏ធ្លាប់ត្រូវបានគេធ្វើទីងមោងឡើងឲ្យដូចផងដែរ៕ 

រូបភាព
រូបភាព
លោក វណ្ណដា
លោក វណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]