ភ្នំពេញ៖ ក្រោយជាប់ជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Supranational Cambodia 2023 កញ្ញា លីវ ជីលី ក៏បានធ្វើដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសប៉ូឡូញ។ ពិតណាស់ បវរកញ្ញារូបនេះពិតជាមានភាពជឿជាក់ និងការតាំងចិត្តតែម្ដង ស្របពេលចូលរួមប្រកួតលើឆាកអន្តរជាតិដូច្នេះ។

 កញ្ញា លីវ ជីលី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេដឹងថាកញ្ញា លីវ ជីលី មិនបានជាប់ក្នុងTop24ឡើយ តែទោះបីជាយ៉ាងណា នាងក៏ទទួលយកនូវលទ្ធផលមួយនេះ ព្រោះថានាងបានខិតខំអស់ពីកម្លាំងកាយចិត្ត។ ក្នុងនោះដែរ គេដឹងថានាងទើបតែប្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពផងដែរ។ 

 កញ្ញា លីវ ជីលី 

មួយវិញទៀត ស្របពេលបញ្ចប់ការប្រកួតលើឆាក Miss Supranational 2023 ហើយបានមកដល់ប្រទេសកម្ពុជា កញ្ញា លីវ ជីលី បានបង្ហោះសារមួយនិយាយរៀបរាប់ពីអារម្មណ៍ខ្លួនថា «ខ្ញុំយល់អំពីវិស័យបរវកញ្ញាកាន់តែច្បាស់នៅពេលនេះ អ្នកយល់លើកដៃ អ្នកឆ្ងល់អាចសួរខ្ញុំបាន ឯងខំតស៊ូចង់ងាប់ចង់រស់ ហើយនេះក៏ជាលើកចុងក្រោយផងដែរស្បថយាយមែន»។ លើសពីនេះទៅទៀត បវរកញ្ញារូបនេះក៏បានបន្តនិយាយតបក្នុង Comment ជាមួយហ្វេនខ្លួនបន្ថែមថា «តាមហ្នឹងទៅបង សមត្ថភាពមិនឈ្នះទឹកលុយទេ»៕ 

រូបភាព
រូបភាព
កញ្ញា លីវ ជីលី​
កញ្ញា លីវ ជីលី​
កញ្ញា លីវ ជីលី​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]