ភ្នំពេញ៖ ក្រុមហ៊ុន PT. Mitra Adiperkasa, Tbk (MAP) ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេបែប lifestyle នៅប្រទេសឥណ្ឌូនេស៊ីបានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងធ្វើការពង្រីកខ្លួននៅប្រទេសកម្ពុជា ដោយការបើកដំណើរការហាង Digibox Apple Premium Reseller នៅជាន់ផ្ទាល់ដីនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Digibox Apple Premium Reseller នឹងផ្តល់ជូនអតិថិជនទាំងអស់នូវទីធ្លាក្នុងហាងធំទូលាយ និងទំនើប ដែលមានទំហំ ១៥០ ម៉ែត្រការ៉េ ក្នុងការដាក់តាំងនូវផលិតផលជម្រើសល្អៗជាច្រើនដូចជា iPhone, Mac, Apple Watch និងផលិតផល Apple ជាច្រើនទៀតសម្រាប់អស់លោកអ្នក។ បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល ប្រកបដោយចំណេះជំនាញទាក់ទងនឹងផលិតផល Apple នឹងបម្រើសេវាកម្មជូនអតិថិជនដោយផ្ទាល់នៅក្នុងហាង Digibox Apple Premium Reseller។

សូមគោរពជម្រាបជូនផងដែរថា ក្នុងកិច្ចប្រារព្ធនូវការបើកដំណើរការជាផ្លូវការនៃ Digibox Apple Premium Reseller នៅឯផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល អតិថិជនទាំងអស់នឹងទទួលបាននូវការផ្តល់ជូនពិសេសជាច្រើន ដែលមាននៅ Digibox តែមួយគត់ប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៥ កក្កដា រហូតដល់ថ្ងៃទី២២ ខែកក្កដា ២០២៣។ ការផ្តល់ជូននេះគឺមានកំណត់ សម្រាប់តែអតិថិជនដែលមានវត្តមានមុនតែបណ្ណោះ៖

  • ទទួលបានការបញ្ចុះតម្លៃ $50 ទៅលេី iPhone 14 សេរី
  • ផ្តល់ជូនការដូពិសេសដល់ភ្ញៀវដែលបានមកចូលរួម​ 80នាក់ដំបូង
  • Gift Voucher $50 ទៅលេីការជាវទំនិញដែលមានគិតតម្លៃវិក្កយបត្រពី $300
  • មានឱកាសចូលរួមកម្មវិធីចាប់រង្វាន់ ដើម្បីឈ្នះ iPhone 14, AirPods (Gen 3), AirPods (Gen 2)។

ពួកយើងពិតជាមានសេចក្តីសោមន្សរីករាយក្នុងការបើកហាងលក់ផលិតផល Apple Reseller ក្នុងប្រទេសកម្ពុជា ដោយធ្វើការនាំយកផលិតផលរបស់ Apple ជូនដល់អតិថិជនទាំងអស់នៅទីក្រុងភ្នំពេញ។ រាល់ផលិតផលដែលបានជាវរួច នឹងទទួលបានការធានាពីសំណាក់បុគ្គលិកជំនាញ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលពី Apple ដែលពួកយើងសង្ឃឹមថា នឹងធ្វើឱ្យហាង Digibox នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនេះ ក្លាយជាហាងលក់ផលិតផលឈានមុខគេសម្រាប់អតិថិជន និងអ្នកនិយមផលិតផល Apple” អ្នកនាងSiti Yahya ជាអគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Digibox ប្រចាំប្រទេសកម្ពុជា មកពីក្រុមហ៊ុន Mapple Mitra Adiperkasa Cambodia Co., Ltd. 

អំពី Digibox

Digibox គឺជាក្រុមហ៊ុនលក់បន្តនូវផលិតផលដ៏មានគុណភាពខ្ពស់ និងមានអាជ្ញាប័ណ្ណពីក្រុមហ៊ុន Apple នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន PT. Mitra Adiperkasa, Tbk (MAP) ដែលក្នុងនោះ Digibox គឺជាក្រុមហ៊ុនដំបូង ដែលបោះជំហានចូលក្នុងវិស័យផលិតផលបច្ចេកវិទ្យា។ ការចាប់ផ្តើមជាមួយនឹងផលិតផលរបស់ Apple រួមផ្សំជាមួយបណ្តាញលក់ដ៏ទំលំទូលាយ សំបូរបែប និងសេវាកម្មឈានមុខរបស់ក្រុមហ៊ុន MAP ហើយក្នុងនោះផងដែរ ហាង Digibox នឹងខិតខំផ្តល់ជូនជានូវផលិតផល Apple លំដាប់ពិភពលោក ដែលពេញនិយមសម្រាប់ប្រជាជនកម្ពុជា។

អំពី PT Mitra Adiperkasa, Tbk

MAP Group មានបុត្រសម្ព័ន្ធល្បីៗដទៃទៀតជាង ១៥០ រាប់ចាប់ពីផ្នែកផ្សារទំនើប កីឡា សម្លៀកបំពាក់ កុមារ អាហារ & ភេសជ្ជះ និងផលិតផលទាក់ទងនឹងបែប lifestyle ជាច្រើនទៀត។ នៅក្នុងខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន MAP បានដំណើរការហាងជាង ២,៤០០ នៅក្រុងចំនួន ៧៩ ក្នុងប្រទេសឥណ្ឌូនេស៊ី។ ប្រភេទហាងលក់រាយសំខាន់ៗនៃផ្នែក Department Stores មានដូចជា Sogo, Seibu, The FoodHall។ Fashion & Lifestyle មានដូចជា Zara, Marks & Spencer, Kipling, Cotton On, Mango, Massimo Dutti, Swarovski, Zara Home, Boots, Sephora; Active (Sports & Leisure): Sports Station, Planet Sports Asia, Foot Locker, Converse, Golf House, Reebok, Skechers, Onitsuka Tiger, Staccato, Clarks; Kids: Kidz Station, Smiggle, Lego; Digital: Digimap, Digiplus & Digibox; Food & Beverage: Starbucks, Pizza Marzano, Krispy Kreme, Cold Stone Creamery Ice Cream, Godiva, Genki Sushi, Subway ។ សម្រាប់ព័ត៌មានបន្ថែមអំពី MAP សូមចូលទៅកាន់គេហទំព័រ www.map.co.id.

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

Tu Uyen Phuong
អ្នកគ្រប់គ្រងផ្នែកទីផ្សារ
Mapple Mitra Adiperkasa Vietnam
អ៉ីម៉ែល: [email protected] 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]