ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី២។

ចូលមកដល់វគ្គ Live Show នេះចម្រាញ់នៅតែបេក្ខជនដែលជាប្អូនកុមារសុទ្ធតែមានសមត្ថភាពខ្ពស់ ពោរពេញដោយប្រជាប្រិយភាពមិនធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខជនកុមារា ហ៊ឹម ចាន់យូស្វេរ ដែលធ្លាប់តែបកស្រាយបទជាភាសាបរទេសបានយ៉ាងល្អនោះ បានបត់បែន 180 ដឺក្រ ក្នុងវគ្គ Live Show សប្តាហ៍ទី៣ នេះ ដោយតម្រូវតាមវិញ្ញាបែបស្រុកស្រែ។

បទ «រដូវភ្លៀងធ្លាក់» ត្រូវបានបន្លឺឡើងយ៉ាងពីរោះរណ្តំពីបេក្ខជនដ៏មានសមត្ថភាពរូបនេះ។

តែគួរឲ្យសោកស្តាយជាលទ្ធផលពីបណ្តាទស្សនិកជន បេក្ខជនកុមារា ហ៊ឹម ចាន់យូស្វេរ មិនអាចបន្តទៅកាន់សប្តាហ៍បន្ទាប់បានឡើយ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 បានចូលដល់វគ្គ Live Show ហើយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើប អ៉ីអនម៉ល ភ្នំពេញ ជាន់ទី4៕

វីដអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]