ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី៣ ហើយ។

បើកឆាកវគ្គ The Battles សប្តាហ៍ទី១ កាលពីយប់មិញនេះ មានបេក្ខជនជាច្រើនរូប ដែលបានចេញមកបង្ហាញសមត្ថភាពដ៏អស្ចារ្យរៀងៗខ្លួននៅលើសង្វៀនប្រកួតសំឡេងដ៏ក្តៅគគុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះក្រុមខូចស៍ កញ្ញា ដែលមានបេក្ខជន សរ ស៊ីណារ៉ាត់ និងបេក្ខនារី គឹម សុវណ្ណ ដែលបានឡើងប្រកួតគ្នាក្រោម I Hate Myself For Loving You ឡើងកក្រើកឆាកតែម្តង។

ត្បិតអ្នកទាំងពីរសុទ្ធតែមានសមត្ថភាពខ្លាំងមួយបែបម្នាក់ ម្នាក់ពូកែខាងសំឡេងក្រោម ហើយម្នាក់ទៀតពូកែខ្លាំងខាងសំឡេងលើ។

ជាលទ្ធផលខូចស៍ កញ្ញា បានសម្រេចចុងក្រោយដោយជ្រើសយកបេក្ខនារី គឹម សុវណ្ណ ទៅបន្តជាមួយ។

ទោះធ្លាក់ត្រឹមវគ្គនេះ តែបេក្ខជន សរ ស៊ីណារ៉ាត់ នៅតែទទួលការសរសើរ និងមិនអស់ចិត្តចំពោះបេក្ខជនដែលពូកែខ្លាំងផ្នែកសំឡេងខាងក្រោមនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]