ភ្នំពេញ៖ កន្លងមកប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀងពន្លកថ្មី កំពុងផ្ទុះល្បីល្បាញខ្លាំង លោក ថុល សុភិទិ ក្លាហ៊ានក្នុងការបញ្ចេញមុខគូស្នេហ៍ខ្លួនជាសាធារណៈ មិនខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពនោះទេ ខណៈមានតារាជាច្រើន បានលាក់បាំងមុខគូស្នេហ៍ខ្លួនពីហ្វេន។
លើសពីនេះទៅទៀត គេដឹងថាគូស្នេហ៍តារាចម្រៀងប្រុសមានមន្តស្នេហ៍រូបនេះ គឺជាស្ត្រីដែលធ្លាប់រៀបការរួច ហើយនឹងមានកូនម្នាក់ផងដែរ។ តែទោះបីជាយ៉ាងណា ក៏លោក ថុល សុភិទិ មិនបានគិតពីអតីតកាលរបស់គូស្នេហ៍ខ្លួន សំខាន់លោកពេញចិត្ត និងស្រលាញ់សង្សារខ្លួន។
មួយវិញទៀត គេតែងតែឃើញលោក ថុល សុភិទិ តែងតែបង្ហោះរូបភាពផ្អែមល្ហែម និងបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខ ពេលបាននៅក្បែរគ្នា។ ក្នុងនោះដែរ ក្រោយទន្ទឹមនឹងមានរូបភាពស្និទ្ធស្នាល យល់ចិត្តគ្នា ស្រាប់តែតារារូបនេះ បានបង្ហោះសារខ្លីមួយ និយាយរៀបរាប់រឿងក្នុងចិត្តខ្លួនបែបនេះថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]